ភ្នំពេញ៖ អ្នកនាង សារ៉ាយ សក្ខណា ដែលជាតារាសម្ដែង ដ៏មានប្រជាប្រិយភាពបានធ្វើឲ្យមហាជនរាល់គ្នា មានការនឹករម្លឹក ដល់រូបនាងយ៉ាងខ្លាំង បន្ទាប់ពីបានឃ្លាតចាកឆ្ងាយពីប្រទេសខ្មែរ ដែលជាស្រុកកំណើត ទៅរស់នៅជាមួយស្វាមី និងកូនស្រី ទៅរស់នៅលើ ទឹកដីសហរដ្ឋអាមេរិក ឯណោះ។
ស្រាប់តែថ្មីៗនេះ បានលេចវត្តមា នរបស់តារាសម្ដែង សម្បុរស្រអែមរូបនេះ នៅក្នុងស្រុកខ្មែរ អមជាមួយនឹង ក្រុមគ្រួសាររបស់នាង ដែលធ្វើឲ្យហ្វេនៗភ្ញាក់ផ្អើយយ៉ាងខ្លាំង។ ក្នុងនោះដែរ អ្វីដែលគួរឲ្យចាប់អារម្មណ៍ ខ្លាំងនោះគឺ មកដល់ខ្មែរមិនទាន់បានប៉ុន្មានថ្ងៃផង សារ៉ាយ សក្ខណា ហាក់បីដូចជា មានភាពមមាញឹកយ៉ាងខ្លាំង ជាមួយអាជីវកម្មផ្ទាល់ខ្លួន ព្រមទាំងការងារសិល្បៈទៀតផង។
ជាក់ស្ដែង សារ៉ាយ សក្ខណា បានបង្ហោះរូបភាព ជាច្រើនសន្លឹក ក្នុងឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរ យ៉ាងសមសួន និងមើលទៅស្រស់ស្អាតយ៉ាងខ្លាំង មិនខុសពីពេលដែលនាង មិនទាន់មានកូនប៉ុន្មាននោះទេ។
ទន្ទឹមនឹងនេះ សម្រស់របស់នាង នូវតែមើលទៅសាកសមជានារី ស្របពេលដែលបានតែងខ្លួនជា កូនក្រមុំខ្មែរ អមដោយការផាត់មុខយ៉ាងប្លែកភ្នែក ជាមួយស្នាមញញឹមស្រស់បំព្រង មើលទៅលេចធ្លោតែម្ដង ដល់ថ្នាក់ហ្វេនៗខ្លះ ឃើញហើយចំណាំសឹងតែមិនបាន ថែមទាំងពោលពាក្យ សរសើរដល់អ្នកម្ដាយកូនមួយ រូបនេះគ្រប់គ្នា៕
ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]