យល់ដឹង៖ សព្វថ្ងៃនេះ មនុស្សជាច្រើនកំពុងតែលក់ទំនិញតាមបណ្តាញសង្គម Facebook ធ្វើឲ្យពួកគេអាចរកកម្រៃបានបន្ថែមទៅលើប្រាក់ខែរបស់ពួកគេ ក៏ប៉ុន្តែតើអ្នកមានដឹងដែរឬទេថា មានវិធីច្រើនយ៉ាងទៀតដែលជួយឲ្យអ្នករកចំណូលតាមអ៊ីនធើណែតបាន។ ខាងក្រោមនេះគឺជាមធ្យោបាយមួយចំនួនដើម្បីធ្វើបែបនេះ៖
១. ផ្ដើមដោយការបង្កើតគេហទំព័រ (Website)ឬ ប្លុក (Blog) កំណត់បណ្ដាញជាមួយនឹងការរកចំណូលតាមរយៈការផ្សព្វផ្សាយពាណិជ្ជកម្មដូចជា Google AdSense និង BuySellAds ជាដើម។ អ្នកអាចលក់ការផ្សព្វផ្សាយពាណិជ្ជកម្មរបស់អ្នកដោយផ្ទាល់តាមរយៈ Google DFP ( Advertisement Software As a Service)។ ចូលជាសមាជិកវ៉េបសាយសាកល្បងនៅឯ UserTesting បន្ទាប់មកអ្នកអាចចំណាយសាកល្បងសម្រាប់វ៉េបសាយដែលអ្នករំពឹងទុក។
២. ដាក់ដំណើរការអ៊ីម៉ែលមួយដែលអាចប្រើប្រាស់ និងស្វែងរកអ្នកឧបត្ថម្ភបានដូចជា MailChimp (Email Marketing Service) ឬក៏ប្រើប្រាស់កម្មវីធីសេវាកម្មដែលមនុស្សអាចបង់ថ្លៃឲ្យអ្នកបានដូចជា Subsciption Model។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស៣. បង្កើតប៉ុស្ដិ៍ YouTube Channel និងចូលជាសមាជិករបស់ YouTube ដើម្បី លក់វិឌីអូររបស់អ្នក។ អ្នកក៏អាចប្រើប្រាស់ Oneload ដើម្បីជួយក្នុងការផ្សព្វផ្សាយបន្ថែមក៏បាន។
៤. បង្កើតអ្វីដែលថ្មី ដែលកើតចេញពីគំនិតច្នៃប្រឌិតរបស់អ្នក ដូចជា កាបូប គ្រឿងអលង្ការ គំនូរ សម្ភារៈរថយន្ដ ដោយដាក់លក់នៅលើបណ្ដាញគេហទំព័រពាណិជ្ជកម្មមួយចំនួនដូចជា Etsy, ArtFire or eBay។
៥. បង្កើតវ៉េបសាយសម្រាប់លក់ដោយខ្លួនឯងដោយប្រើប្រាស់ Shopify ឬ SquareSpace យើងអាចលក់បានទាំងពីរ ទាំងទំនិញ និងសេវាកម្មពីការទាញយកផ្សេងៗលើវ៉េបសាយយើង។
៦.បង្កើតភាពទាក់ទាញផ្សេងៗដូចជា ការបង្កើតម៉ូដអាវយឺត ហើយដាក់ពួកវានៅលើបណ្ដាញ Theadless, Zazzle ឬ CafePress។
៧. អាចសរសេរជាសៀភៅ និងយកវាមកផ្សព្វផ្សាយនៅលើ Kindle Store, Google Play ឬ iBooks ជាដើម។ អ្នកក៏អាចដាក់លក់សៀវភៅ ebook របស់អ្នកតាមរយៈវ៉េបសាយ Smashwoodsand ឬ BookBaby ក៏បាន។
៨. ធ្វើខ្លួនអ្នកឲ្យក្លាយទៅជាគ្រូម្នាក់នៅតាមប្រព័ន្ធអ៊ឺនធឺណែត ឬ តាមរយៈ Udemy និង SkillShare ដើម្បីទទួលបានកម្រៃពីការបង្រៀន និងការផ្សព្វផ្សាយផ្សេងៗរបស់អ្នក។
៩. គួររៀនពីរបៀបសរសេរកូដ បន្ទាប់មកអ្នកអាចអភិវឌ្ឍន៍គម្រោងរបស់អ្នកបានកាន់តែប្រសើរ។ អ្នកអាចរៀនបាននៅវ៉េបសាយ Guru ឬ eLance ឬ Rent-a-Coder (now Freelancer.com)។
១០. បង្កើតកម្មវីធីផ្សេងៗដើម្បីជួយដល់មនុស្សនៅទូទាំងពិភពលោក ដោយការបង្ហោះវីដេអូតាមរយៈ Google Helpouts។ លោកអ្នកអាចបង្កើតជាកម្មវិធីរៀនសូត្រផ្សេងដូចជា វិធីធ្វើម្ហូប ការរៀនគណិតវិទ្យា ឬការផ្ដល់ពីអនុសាសន៍ផ្សេងៗក្នុងការថែទាំសុខភាពក៏បាន។
១១. សរសេរកម្មវិធី អ៊ីនធឺណែតផ្សេង ដើម្បីជាជំនួយក្នុងការប្រើប្រាស់របស់មនុស្ស ដូចជា កម្មវិធីប្រតិបត្ដិការលើប្រព័ន្ធទូរស័ព្ទ iOS និង Android បន្ទាប់មកដាក់លក់កម្មវិធីទាំងនេះនៅលើបណ្ដាញ CodeCanyon, Chupa ឬ BinPress ក៏បាន។
១២. ចូលជាសមាជិករបស់ក្រុមហ៊ុន Amazon និងហាងលក់នៅតាមអនឡាញផ្សេងៗ បន្ទាប់មកអ្នកអាចទទួលបានលុយជាច្រើនពីការផ្ដល់សេវាកម្មរបស់អ្នកនៅតាមបណ្ដាញទាំងនេះ។ អ្នកក៏អាចប្រើកម្មវិធីផ្សេងទៀតដូចជា Vigilink, ShareASale CJ ឬ LikSahare ដើម្បីដឹងអំពីព័ត៌មានផ្សេងពីវ៉េបសាយដទៃ។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]