កូរ៉េខាងត្បូង ៖ ជាការពិតណាស់ នារីៗភាគច្រើន គឺចង់បានរាងស្លីម ស្រឡូនស្អាត ព្រោះបើមានសាច់ច្រើន ធាត់ទ្រលុកទ្រលន់ពេក ពិបាកនឹងស្វែងរកឈុតស្លៀក និងស្ទីលតុបតែងខ្លួន ឲ្យសាកសមនឹងរូបរាងណាស់។

ចុះទម្រាំតែ តារាស្រីល្បីៗវិញនោះ តើពួកគេមានភាពខ្មាសអៀនយ៉ាងណា ក្នុងការបង្ហាញរាងដ៏ធាត់ទ្រលុកទ្រលន់ នៅមុខកាមេរ៉ា ក៏ដូចជាចំពោះមុខហ្វេនៗ និងមហាជនជាច្រើនទៀតនោះ?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នេះហើយជាហេតុផលដែល ទោះជាលំបាកយ៉ាងណា តារាៗតែងតែស្វែងរកវិធីសម្រករាង ឲ្យបានរាងតូចច្រឡឹងស្អាតគ្រប់ៗគ្នា។

បើក្រឡេកមកមើល សមាជិក Twice វិញនោះ ឃើញថាម្នាក់ៗសុទ្ធតែមានរូបសម្រស់ស្រស់ស្អាត និងមានសមត្ថភាពខ្ពស់ ក្នុងវិស័យចម្រៀង ជាពិសេសពួកគេ សុទ្ធតែមានមន្តស្នេហ៍ម្យ៉ាងម្នាក់ រៀងៗខ្លួន។

គួររម្លឹកផងដែរថា កាលពីពេលហ្វឹកហាត់ដំបូងៗ ហ្វេនៗសង្កេតឃើញថា មេក្រុមដ៏ស្រស់ស្អាតរបស់ Twice គឺនាង Jihyo មានរូបរាងខុសដាច់ពីពេលបច្ចុប្បន្ន។

អ្នកគាំទ្របាននិយាយថា ពីមុននាងធាត់ខ្លាំងណាស់ មុខក៏ប៉ោងខ្លាំងណាស់ដែរ។ ទោះបីជាគេនិយាយថា មនុស្សស្រីមានសាច់បន្តិច មើលទៅគួរឲ្យស្រលាញ់ ប៉ុន្តែរូបរាងបច្ចុប្បន្នរបស់នាង គឺពិតជាស្រស់ស្អាតបំផុតហើយ។

គួរបញ្ជាក់ផងដែរថា ក្នុងកំឡុងពេលនោះ នាងត្រូវគេរិះគន់យ៉ាងខ្លាំង រឿងដែលមានរាងកាយធាត់ ម៉្យាងដោយសារនាងកាត់សក់ខ្លីផងនោះ ទើបធ្វើឲ្យមើលទៅ កាន់តែធាត់ខ្លាំងណាស់។

កាលនោះ Jihyo អន់ចិត្តខ្លាំងណាស់ នាងធ្លាប់បាននិយាយថា នាងគ្មានទំនុកចិត្តនោះទេ ពេលនៅមុខកាមេរ៉ាម្ដងៗ ដូច្នេះហើយនាងតែងតែ គេចពីការថតរូប។ នាងថា នាងគ្រាន់តែចង់ច្រៀង ចង់រាំ។ ប៉ុន្តែនាងស្អប់ការថតរូបបំផុត។

ដោយសារតែហេតុនេះហើយ ទើបគេសង្កេតឃើញថា មេក្រុមរបស់ Twice រូបនេះ បានខិតខំតាំងចិត្ត តមអាហារ ដើម្បីសម្រកទម្ងន់ ឲ្យមានរាងស្អាត។ រហូតនៅទីបំផុត ការប្រឹងប្រែងរបស់នាង ក៏ទទួលបានលទ្ធផល នាងទទួលបានរាងកាយស្គម ស្អាត តូចច្រឡឹងដូចជាពេលបច្ចុប្បន្ននេះ៕​

សូមទស្សនារូបភាពខាងក្រោម ៖

Jihyo 
Jihyo 
Jihyo 
Jihyo កាលពីមុន
Jihyo កាលពីមុន
Jihyo កាលពីមុន
Jihyo ត្រូវបានគេរិះគន់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]