ភ្នំពេញ៖ តារាសម្ដែងស្រីដែលពោរពេញទៅដោយសមត្ថភាព និងកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជន កញ្ញា ដួង ម៉ានិច ឬគេនិយមហៅថា ម៉ាក់និច បានបង្ហោះរូបភាពដ៏រំភើបរីករាយជាច្រើនសន្លឹកនៅលើគណនី Instagram របស់ខ្លួន ពីសកម្មភាពដែលមិត្តរួមសិល្បៈបានរៀបចំធ្វើខួបកំណើតឲ្យមុនថ្ងៃកំណត់ ទាំងដែលថ្ងៃកំណើតពិតរបស់នាង គឺនៅថ្ងៃទី០៥ មេសា ឯណោះ។

អ្វីដែលកាន់តែពិសេសទៀតនោះ គឺ ដួង ម៉ានិច បានហៅខ្លួនឯងថា ម៉ាក់និច និង ម៉ាក់ផា ហើយបានហៅតារាសម្ដែងនៅក្នុងរឿង កូនប្រសារអ្នកមាន រួមមានលោក ឈឹម សក្កដា កញ្ញា ណាក់ ស្រីណា លោក សុខ ម៉ាវីន លោក ទីនទីន និងតារាជាច្រើនរូបទៀត ដែលបានរៀបចំធ្វើខួបកំណើតឲ្យ ថាសុទ្ធតែកូនៗ ដោយសារ ម៉ានិច សម្ដែងជាតួអង្គម្តាយ ឈ្មោះជំទាវផា នៅក្នុងរឿងនោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមរយៈសកម្មភាពទាំងនេះ គេអាចសន្និដ្ឋានបានថា ដួង ម៉ានិច ប្រាកដជាក់ជាមានអ្នកស្រឡាញ់ចូលចិត្តច្រើន ជាពិសេសគឺអ្នករួមការងារជាមួយតែម្ដង។ ម៉្យាងវិញទៀត ម៉ាក់និច មិនត្រឹមតែថ្លែងអំណរគុណកូនៗ និងជូនពរឲ្យពួកគេមានសេចក្តីសុខនោះទេ តែម៉ាក់និចក៏បានជូនពរឲ្យប្រជាជនខ្មែរទាំងអស់មានសុភមង្គល និងសុខភាព ជៀសផុតពីជម្ងឺដែលកំពុងរាតត្បាតក្នុងពេលបច្ចុប្បន្ននេះទៀតផង៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

View this post on Instagram

ហាហា ចេះsuprise ទៀតកូនៗ ម៉ាក់ផា អរគុណទឹកចិត្តរបស់កូនៗទាំងអស់គ្នាខ្លាំងណាស់ ម៉ាក់ផាសូមជូនពរអេាយកូនៗទាំងអស់គ្នានឹងប្រជាជនខ្មែរទាំងអស់ ដែលរស់នៅក្នុងស្រុក ក៏ដូចជានៅតាមបណ្ដាប្រទេសផ្សេងៗជៀសផុតពីជំងឺដ៏កាចសាហាវ មួួយនេះ ជាពិសេសសូមបងប្អូនទាំងអស់គ្នា ការពារអោយបានខ្ជាប់ខ្ជួន រក្សាអនាម័យអោយបានទៀងទាត់ ល្អជាងព្យាបាល សូមមេត្តាប្រុងប្រយ័ត្នទាំងអស់គ្នាដើម្បីធានាបានសុវត្តិភាព ១០០% ម៉ាក់ផា ជូនពរកូនៗទាំងអស់គ្នានឹងបងប្អូនប្រជាជនខ្មែរទូរទាំងប្រទេស អោយមានសុខភាពល្អ រកទទួលទានមានបាន សុភមង្គល គ្រប់ក្រុមគ្រួសារ ???????????????? Norphealey - @norphealey_koeun @pii_pii_gech @chaiya_chan @sakada_chhoem @sreyna_nak @nick_nick_make_up

A post shared by Manich Doung (@doungmanich) on

វីដេអូខួបកំណើតមុនថ្ងៃកំណត់របស់ ដួង ម៉ានិច
សារបង្ហោះលើ Instagram របស់ ដួង ម៉ានិច
សារបង្ហោះលើ Instagram របស់ ដួង ម៉ានិច
សារបង្ហោះលើ Instagram របស់ ដួង ម៉ានិច
សារបង្ហោះលើ Instagram របស់ ដួង ម៉ានិច
ណាក់ ស្រីណា និង ដួង ម៉ានិច
ដួង ម៉ានិច និង មិត្តសិល្បៈ
ដួង ម៉ានិច និង មិត្តសិល្បៈ
ដួង ម៉ានិច និង មិត្តសិល្បៈ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដួង ម៉ានិច