កម្សាន្ត៖ ប្រិយមិត្តច្បាស់ជាបានជ្រាបរួចមកហើយថា កាលពីម្សិលមិញដែលត្រូវនឹងថ្ងៃទី២២ ខែមេសានេះ ជាថ្ងៃមង្គលការរបស់កូនកម្លោះ ហ៊ា ឆាត និង តារាស្រី ដួង ម៉ានិច ដែលប្រារព្ធឡើងម្ដងទៀតនៅឯឆ្នេរសមុត្រ។ ជាមួយគ្នានេះ កម្មវិធីមង្គលការនេះ ចូលរួមដោយតារាល្បីៗជាច្រើនកុះករ។

អ្វីដែលធ្វើឲ្យមហាជនចាប់អារម្មណ៍ជាងគេនោះគឺ កូនកម្លោះ បានបង្ហាញសមត្ថភាពសិល្បៈ ដោយចាក់ក្បាច់រាំបទកូរ៉េ បទ Seven ដែលច្រៀងដោយ Jungkook ដោយបានបង្ហាញក្បាច់រាំយ៉ាងរស់រវើក ធ្វើឲ្យភ្ញៀវកិត្តិយសស្រែកហ៊ោពេញកម្មវិធី។
មិនតែប៉ុណ្ណោះ ក្រឡេកមកមើលអ្នកលេងបណ្ដាញសង្គមវិញ នាំគ្នាបញ្ចេញមតិសរសើរទៅកាន់ពិធីមង្គលការមួយនេះ ដែលបង្កការសប្បាយរីករាយ។ ជាពិសេស កម្មវិធីមិនពិសារស្រានោះទេ ដូចនេះភ្ញៀវកិត្តិយសដែលចូលរួមគឺសប្បាយដោយភាពស្វាងចែស មិនមានអ្នកណាម្នាក់ស្រវឹងឡើយ៕
ប្រភព៖ JEY KEYY
សូមចុចលីងខាងក្រោម ដើម្បីទស្សនាវីដេអូ៖







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]