កម្សាន្ត៖ កន្លងមកប្រិយមិត្តបានដឹងរួចមកហើយថា តារាសម្ដែងពោរពេញដោយទេពកោសល្យ និងសមត្ថភាព កញ្ញា ដួង ម៉ានិច តែងតែបង្ហោះរូបគូយ៉ាងផ្អែមល្ហែមជាមួយគូស្នេហ៍វ័យក្មេងលើបណ្ដាញសង្គមជានិច្ច។ ពិតណាស់ បន្ទាប់ពីមើលចិត្តគ្នា បានមួយរយៈ ថ្មីៗនេះ គូស្នេហ៍មួយគូនេះ បានប្រកាសថាអ្នកទាំងពីរនឹងកាន់ដៃគ្នាចូលរោងការឆាប់ៗផងដែរ។ 

កញ្ញា ដួង ម៉ានិច
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងប្រកាសថា នឹងរៀបការជាមួយគ្នា គេក៏ឃើញកញ្ញា ដួង ម៉ានិច និងអនាគតស្វាមី បានទៅថតរូប Pre wedding ដែលមើលទៅហាក់មានក្ដីសុខខ្លាំងតែម្ដង។ មិនតែប៉ុណ្ណោះ បន្ទាប់ពីតារារូបនេះ បានបង្ហោះរូបថតគូ ជារឿយៗ តែងឃើញមានហ្វេនសរសើរ ហើយជូនពរនាង និងអនាគតស្វាមី ឲ្យស្រលាញ់ និងយល់គ្នារហូត។ 

កញ្ញា ដួង ម៉ានិច

ក្នុងនោះដែរ មុននេះកញ្ញា ដួង ម៉ានិច ក៏ទើបតែបង្ហោះរូបភាព Pre wedding ថ្មីរបស់ខ្លួនស្លៀកក្នុងឈុតសម្លៀកបំពាក់បុរាណ ដែលថតនៅប្រាសាទ ឃើញថាស្រស់ស្អាត ស្រស់សង្ហាទាំងគូតែម្ដង។ រហូតហ្វេននាំគ្នា លាន់មាត់សរសើរគ្រប់ៗគ្នា ហើយជាពិសេស មើលទៅអ្នកទាំងពីរ ពិតជាសមគ្នាផងដែរ៕ 

កញ្ញា ដួង ម៉ានិច
កញ្ញា ដួង ម៉ានិច
កញ្ញា ដួង ម៉ានិច
កញ្ញា ដួង ម៉ានិច
កញ្ញា ដួង ម៉ានិច
កញ្ញា ដួង ម៉ានិច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដួង ម៉ានិច