កម្សាន្ត៖ កាលពីថ្ងៃទី១០​ ខែមេសា ឆ្នាំ២០២៤ ម្សិលមិញនេះ តារាសម្ដែងស្រីដ៏ល្បីល្បាញ ដួង ម៉ានិច បានចូលរោងការជាមួយនឹងកូនកម្លោះរូបសង្ហារ ហ៊ា ឆាត ដែលលោកគឺជាអ្នកបង្កើតវីដេអូ និងជាបុគ្គលមានមុខមាត់ក្នុងបណ្ដាញសង្គមម្នាក់ផងដែរ។ 

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួររំលឹកដែរថា កាលពីពេលកន្លងមកនេះ អ្នកទាំងពីរតែងតែបង្ហាញភាពផ្អែមល្ហែមនៅក្នុងប្រព័ន្ធអ៉ិនធើណែត ហើយទំនាក់ទំនងពួកគេក៏កាន់តែជិតស្និទរហូតឈានដល់មានថ្ងៃដឹកដៃគ្នាចូលរោងការបែបនេះ។ ជាពិសេស កាលពីមួយឆ្នាំមុន ២០២៣ គេឃើញថា ឪពុកម្ដាយទាំងសងខាងបានដឹងឮអស់ហើយ ទំនាក់ទំនងស្នេហាពួកគេក៏ច្បាស់លាស់ផងដែរ។

រូបភាព

ក្រឡេកមកមើលថ្ងៃមង្គលការនេះវិញ គេឃើញកូនកម្លោះ និង កូនក្រមុំ ញញឹមយ៉ាងស្រស់ពព្រឹម ដូចជាមានក្ដីសុខពេញលេញក្នុងជីវិត។ ជាមួយគ្នានេះដែរ មានមិត្តៗសិល្បៈ ក៏ដូចជាមហាជន នាំគ្នាចូលរួមអបអរនៅក្នុងថ្ងៃដ៏ពិសេសមួយនេះ៕

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដួង ម៉ានិច