ខេត្តកំពង់ចាម ៖ ក្មេងប្រុសជំទង់ម្នាក់ ឈ្មោះយឹម រតនា ហៅប៉ាវ អាយុ១៤ឆ្នាំ រស់នៅឃុំអំពិល ស្រុកកំពង់សៀម ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីវេលាម៉ោងជាង១រសៀលថ្ងៃទី៣ មេសា ២០១៣ ដោយសារតែប្រើទូរស័ព្ទដៃមើលរឿងសិច ហើយបានចាប់ក្មេងអាយុ៨ឆ្នាំ រំលោភសេពសន្ថវៈ រហូតបានសម្រេចនៅក្នុងផ្ទះតៀមរបស់ខ្លួន ។
តាមលោកអនុសេនីយ៍ឯក ចក់ សុខកៅ អធិការរងនគរបាលស្រុកកំពង់សៀម ប្រាប់ឲ្យដឹងថា ដើមហេតុដំបូងក្មេងប្រុសជំទង់ ដែលជាជនសង្ស័យបានប្រើក្មេងស្រីរងគ្រោះឲ្យទៅទិញទឹកកកដុំ៥០០រៀល យកមកឲ្យរូបគេដាក់ទឹកផឹក ព្រោះតែអាកាសធាតុក្តៅពេក។ លោកអនុសេនីយ៍ឯក ចក់ សុខកៅ បន្តថា ស្របពេលដែលក្មេងប្រុសជំទង់ឈ្មោះប៉ាវ ទទួលយកទឹកកកទៅលាងមកដាក់ក្នុងធុងរួចក៏ទាញយកទូរស័ព្ទដៃម៉ាកសាំងសុង១គ្រឿង បើករឿងសិចឲ្យក្មេងស្រីរងគ្រោះមើល ព្រមទាំងបានទាញដៃនាងចូលទៅក្នុងផ្ទះតៀមរបស់គេ។ ពេលដែលកំពុងតែមើលនោះ ក្មេងស្រីរងគ្រោះបានស្រែកឡើងតែត្រូវក្មេងប្រុសជំទង់ ចាប់ខ្ទប់មាត់ជាប់មិនឲ្យស្រែក ព្រមទាំងឲ្យដេកនៅលើគ្រែហើយចាប់រំលោភសេពសន្ថវៈរហូតបានសម្រេច ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]