មនុស្សស្រីដែលរឹងមាំទាំងឡាយ ប្រាកដជាដឹងហើយថា ការដែលធ្វើជាមនុស្សរឹងមាំម្នាក់ វាលំបាក ហត់នឿយ និងឯកាខ្លាំងប៉ុនណា ប៉ុន្តែការដែលយើងធ្វើជាមនុស្សរឹងមាំ យើងនឹងបានរស់នៅក្នុងពិភពរបស់យើងខ្លួនឯង មិនចាំបាច់ឱ្យអ្នកផ្សេងមកគាប់បញ្ជា ឬធ្វើបាបយើងតាមចិត្តនោះឡើយ។

តាមការពិតទៅ វាជាជម្រើសរបស់យើងខ្លួនឯង ថាតើយើងចង់ធ្វើជាមនុស្សរឹងមាំ ឬក៏ទន់ជ្រាយ? បើយើងខ្លាចហត់នឿយ លំបាក ឬឯកា យើងមានតែជ្រើសយកភាពទន់ជ្រាយ ហើយឱ្យអ្នកដទៃមួយចំនួន មើលងាយ និងធ្វើបាប បញ្ជាតាមចិត្តតែប៉ុណ្ណោះ។ ប៉ុន្តែបើយើងជ្រើសយកភាពរឹងមាំ ទោះបីត្រូវឯកាខ្លាំង លំបាក ហត់នឿយគ្រប់សព្វបែបយ៉ាង តែយើងនឹងអាចបានរស់នៅជាមួយនឹងអ្វីដែលយើងចង់ យើងអាចរកឃើញភាពជាខ្លួនឯងពិតប្រាកដ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង

នៅពេលដែលយើងធ្វើជាមនុស្សរឹងមាំម្នាក់បាន យើងមិនមែនអាចជួយបានត្រឹមតែខ្លួនឯងទេ ផ្ទុយទៅវិញ យើងក៏អាចក្លាយជាអ្នកដឹកនាំគេ ក្លាយជាមនុស្សដែលអាចជួយអ្នកជុំវិញខ្លួនបានច្រើនថែមទៀតផង។ សុខចិត្តឱ្យខ្លួនឯងមានតម្លៃ អាចជួយអ្នកដទៃបាន វាក៏ល្អជាងធ្វើខ្លួនទន់ជ្រាយ ចាំតែរំខានគេ ចាំតែគេជួយពីមុខពីក្រោយ គ្មានអ្វីដែលបានប្រសើរនោះឡើយ។

មនុស្សរឹងមាំពិតប្រាកដ ហត់ចិត្ត ហត់គំនិត ព្រោះត្រូវគិតគូរគ្រប់យ៉ាងដោយខ្លួនឯង ត្រូវរស់នៅក្នុងភាពឯកា ព្រោះវាជាការសម្រេចចិត្តរបស់យើង ដោយមិនចង់ពឹងផ្អែក ឬសុំឱ្យអ្នកណាមកជួយ បើសម្រេចចិត្តធ្វើជាមនុស្សរឹងមាំម្នាក់ហើយ អ្នកត្រូវតែដាក់ចិត្ត និងហ៊ានប្រឈមមុខជាមួយនឹងរឿងគ្រប់យ៉ាងដែលនឹងកើតឡើង។ សម្រាប់មនុស្សរឹងមាំ គឺមានតែពាក្យថា អត់ធ្មត់ ឆ្ពោះទៅមុខ ហាមចុះចាញ់ គ្រប់យ៉ាង ត្រូវពឹងលើខ្លួនឯងឱ្យបានច្រើន៕

រូបតំណាង

ខ្មែរឡូតសូមរក្សាសិទ្ធិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]