ភ្នំពេញ៖  អ្នកដែលស្នេហាវិស័យខ្សែភាពយន្តខ្មែរ ប្រាកដជាបានស្គាល់ និងចាំច្បាស់ ពីតារាសម្តែងស្រី សឿ សុធារ៉ា ដែលជាតារាម្នាក់ ទទួលបានភាពល្បីល្បាញ និង មានការគាំទ្រខ្លាំង ពីសំណាក់អ្នកគាំទ្រ រហូតគេដាក់នាមឲ្យនាងថា ជាតារាលេចធ្លោម្នាក់ ក្នុងជំនាន់ពេលនោះ។ ប៉ុន្តែមកទល់ពេលនេះ រូបនាង ក៏បានសម្រាកពីការងារសិល្បៈ អស់រយៈពេលមួយយ៉ាងធំផងដែរ ដើម្បី មានពេលថែទាំ ក្រុមគ្រួសារ និងមុខរបររកស៊ីរបស់អ្នកនាង។

ប៉ុន្តែអ្វីដែលចម្លែកនោះ គឺអតីតតារាស្រីរូបនេះ បានបង្ហោះសារ និងរូបថតរបស់អ្នកនាង មួយសន្លឹក អមជាមួយនឹង រូបថតតារាស្រីថៃ Janie ច្រើនសន្លឹក ដោយសរសេរថា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សារបែបនេះ អមជាមួយនឹងទឹកមុខស្រពោន បានធ្វើឲ្យហ្វេន មានការព្រួយបារម្ភ ពីជីវិតគ្រួសាររបស់អ្នកនាង មិនដឹងថា បែបណា បានជាអ្នកនាង និយាយយ៉ាងដូច្នេះ ព្រោះកម្រឃើញអ្នកនាង សរសេរបែបនេះណាស់ ដរាបណា សឿ សុធារ៉ា ពិបាកចិត្តខ្លាំង។ ប៉ុន្តែរហូតមកទល់ពេលនេះ ក៏គេមិនទាន់ដឹងនោះដែរថា អ្នកនាង មានរឿងអី ក្នុងចិត្ត មានចាំតែមើល តែសម្រាប់ហ្វេន មិនចង់ឲ្យអ្នកនាង មានរឿងមិនល្អ នៅក្នុងរង្វង់គ្រួសារនោះទេ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សឿ សុធារ៉ា