ក្រោយពេលហាត់ប្រាណ ដោយបញ្ចេញកម្លាំងដ៏ខ្លាំងក្លារួច គ្នាយើងខ្លះតែងសង្កេតឃើញថា ក្រៅពីឈឺសាច់ដុំហើយ នៅមានអាការៈផ្សេងទៀតដែលកើតឡើងចំពោះរាងកាយយើង ដូចជាចុករួយខ្លួនប្រាណ ស្រេកទឹកខ្លាំង ឬដកដង្ហើមដាច់ៗ និងបេះដូងលោតញាប់ជាដើម។
យ៉ាងណាមិញ ប្រសិនបើចង្វាក់បេះដូងយើងលោតខុសប្រក្រតី វាក៏អាចជាសញ្ញាព្រមានអំពីបញ្ហាសុខភាពធ្ងន់ធ្ងរដែលយើងនឹងស្មានមិនដល់ផងដែរ។ មួយវិញទៀតការដែលឮសំឡេងច្របាច់នៃបេះដូងក្នុងត្រចៀក អាចជារឿងធម្មតាសម្រាប់យើងក៏ពិតមែន ប៉ុន្តែវាគឺជាពេលដែលយើងគួរតែពិភាក្សាជាមួយនឹងគ្រូពេទ្យ ដើម្បីស្វែងរកអំពីកត្តាបង្កផ្សេងៗដែលនាំឲ្យយើងកើតមាននូវអាការៈបែបនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១.សម្ពាធឈាមខ្ពស់
ពិតណាស់ សម្ពាធឈាមខ្ពស់ ឬការកើតសម្ពាធឈាម អាចបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត ប្រសិនបើពុំមានការព្យាបាល។ ជាធម្មតា ជំងឺនេះមិនងាយបង្ហាញរោគសញ្ញាអ្វីឡើយ។ ប៉ុន្តែ យើងក៏អាចសង្កេតនូវអាការៈខ្លះៗ ដូចជានឿយហត់ ភាន់ភាំង ឈឺទ្រូង ឈាមច្រមុះ ចង្វាក់បេះដូងលោតខុសប្រក្រតី និងមានសំឡេងនៅក្នុងត្រចៀក។ ប្រសិនបើយើងទម្លាប់ហាត់ប្រាណជាប្រចាំ វាក៏អាចបង្កើនសម្ពាធឈាម ដែលធ្វើឲ្យយើងឮសំឡេងបេះដូងនៅក្នុងត្រចៀកផងដែរ។
២.ចង្វាក់បេះដូងខុសប្រក្រតី
ចង្វាក់បេះដូងខុសប្រក្រតី ឬញ័របេះដូង អាចបណ្ដាលឲ្យកើតមាននូវរោគសញ្ញាផ្សេងៗ។ ជាទូទៅ អ្នកមានជំងឺញ័របេះដូង តែងមានអារម្មណ៍ថា បេះដូងលោតក្នុងទ្រូង ឬសង្កេតឃើញថាបេះដូងលោតខុសចង្វាក់។ នៅពេលខ្លះ អ្នកជំងឺក៏អាចឮសំឡេងបេះដូងលោតក្នុងត្រចៀករបស់ពួកគេផងដែរ។ ទោះជាយ៉ាងនេះក្តី ករណីញ័របេះដូង អាចមានសភាពធម្មតា ឬស្រាល ដែលមិនទាមទារឲ្យមានការព្យាបាលណាមួយឡើយ។ ផ្ទុយទៅវិញ វាក៏អាចជាសញ្ញាព្រមាននៃជំងឺធ្ងន់ធ្ងរផ្សេងទៀតផងដែរ ដែលតម្រូវឲ្យយើងត្រូវការប្រើប្រាស់ថ្នាំដើម្បីព្យាបាលថែមទៀតផង។
៣.ហ៊ឹងត្រចៀក
ការហ៊ឹងត្រចៀកពាក់ព័ន្ធទៅនឹងការឮសំឡេងនៅក្នុងត្រចៀករបស់យើង បើទោះបីជាពុំមានសំឡេងអ្វីមួយពិតមែនក៏ដោយ។ អ្នកដែលមានបញ្ហានេះ នឹងឮសំឡេងងឺងៗ ឬដូចជាមានសត្វអ្វីមួយក្នុងត្រចៀក។ លើសពីនេះ យើងនឹងអាចឮសំឡេងបេះដូងរបស់ខ្លួនដែលកំពុងលោតថែមទៀតផង។ ការហ៊ឹងត្រចៀក ភាគច្រើនកើតឡើងលើបុរសដែលមានអាយុលើសពី៤០ឆ្នាំឡើងទៅ ហើយវាក៏អាចបណ្ដាលមកពីការធ្វើលំហាត់ប្រាណផងដែរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]