ភ្នំពេញ៖ ពិធីការិនីពូកែវោហារស័ព្ទ កញ្ញា ហេង កែវនីតា ទោះបីវ័យកាន់តែជ្រេទៅមុខ តែបើនិយាយពីរូបសម្ផស្សវិញ ឃើញថា តារាស្រីរូបនេះ នៅតែក្មេងជាងវ័យ ស្រស់ស្អាតកាន់តែខ្លាំងទ្វេដង។ មិនតែប៉ុណ្ណោះ បើងាកទៅមើល ការរៀបចំខ្លួនវិញក៏មិនណយប៉ុន្មានឡើយ ដោយគ្រប់ពេល តារារូបនេះ តែងតែបង្ហាញភាពលេចធ្លោក្នុងឈុតសម្លៀកបំពាក់ទាន់សម័យជានិច្ច។
ម្យ៉ាងវិញទៀត គេសង្កេតឃើញមួយរយៈចុងក្រោយនេះ តារារូបនេះ កាន់តែបង្ហោះរូបភាពបង្អួតរូបសម្រស់លើបណ្ដាញសង្គម ជាមួយស្ទាយ៍តុបតែងខ្លួនយ៉ាងស្រស់ឆើតឆាយទាក់ភ្នែកតែម្ដង។ ក្នុងនោះ គេក៏ធ្លាប់ឃើញកញ្ញា ហេង កែវនីតា និយម ស្លៀកសម្លៀកបំពាក់ស៊ិចស៊ី បញ្ចេញសាច់សខ្ចី ព្រមទាំងបញ្ចេញស្ទីលថតរូបយ៉ាងស៊ីអារម្មណ៍ គួរឲ្យទាក់ទាញតែម្ដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង ថ្មីៗនេះ ពិធីការិនីឆ្នើមរូបនេះ បានធ្វើឲ្យហ្វេនគ្រប់គ្នាស្រឡាំងកាំង ខណៈបង្ហោះរូបភាពស្លៀកឈុតប៊ីគីនី បញ្ចេញសាច់ និងរូបរាងស្រឡូនយ៉ាងដូច្នោះ។ ហើយរូបភាពទាំងនេះ អាចនិយាយបានថា វាជាលើកទីមួយ ដែលតារារូបនេះ ហ៊ានបង្ហោះរូបស្លៀកឈុតដ៏ស៊ិចស៊ីបង្ហាញរាងបែបនេះ បើទោះបីពីមុន នាងស្លៀកស៊ិចស៊ីតែមិនដែលបញ្ចេញខ្លាំងដូចពេលនេះនោះទេ។ លើសពីនេះទៅទៀត រូបភាពជាច្រើនសន្លឹកនេះ អាចបញ្ជាក់ឲ្យឃើញថា ទោះវ័យកាន់តែច្រើន តែសម្រស់តារារូបនេះ នៅតែស្រស់សោភា គួរឲ្យចាប់អារម្មណ៍មិនចាញ់ក្មេងឡើយ៕
សូមទស្សនារូបភាពខាងក្រោម៖











បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]