ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី ៧ ខែ ធ្នូ ម្សិលមិញនេះ ផេកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញសេចក្ដីំណែនាំដល់ក្រសួងសុខាភិបាល និងក្រសួងសេដ្ឋកិច្ច ត្រៀមថវិកាសម្រាប់ការទិញវ៉ាក់សាំងកូវីដ-១៩ មួយលានដូស ក្នុងដំណាក់កាលដំបូងដើម្បីចាក់ជូនចំពោះអ្នកដែលធ្វើការនៅកន្លែងដែលមាន ហានិភ័យខ្ពស់ និងអ្នកដែលមានហានិភ័យពីជំងឺមួយនេះ ដោយឥតគិតថ្លៃ។
បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញសេចក្ដីណែនាំ មិនបានប៉ុន្មានម៉ោងផង ក៏មានឧកញ៉ាល្បីៗប្រចាំកម្ពុជា បានបរិច្ចាគថវិកាខ្ទង់លានដុល្លារភ្លាមៗ ដើម្បីជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងជំងឺវីរុសកូវីដ-១៩នេះ។ មិនត្រឹមតែមានលោកឧកញ៉ាល្បីៗប៉ុណ្ណោះទេ ដែលបានបរិច្ចាគលុយ តែក៏មានសិល្បករ សិល្បការិនីខ្មែរ ៥រូបផងដែរ ដែលហានចំណាយលុយផ្ទាល់ខ្លួនបរិច្ចាគ ដើម្បីទិញវ៉ាក់សាំងជំងឺវីរុសកូវីដ-១៩។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាង ស្ទើរតែគ្រប់ពេលវេលា គេសង្កេតឃើញតារាខ្មែរតែងតែសាមគ្គីគ្នា ប្រមូលថវិកាផ្ទាល់ និងកម្លាំងដើម្បីជួយប្រទេសជាតិ ពេលជួបអាសន្នម្ដងៗ។ ហើយលើកទង្វើល្អ បែបនេះ បានធ្វើឲ្យមហាជនកោតសរសើរពីទឹកចិត្តប្រពៃរបស់តារាខ្មែរយើងគ្រប់គ្នាតែម្ដង។ ក្នុងនោះដែរ សិល្បករ សិល្បការិនីខ្មែរ ដែលបានបរិច្ចាគលុយសម្រាប់ទិញទិញវ៉ាក់សាំងជំងឺវីរុសកូវីដ-១៩នោះ មានដូចជា៖
ទី១៖ អ្នកនាង ចនច័ន្ទ លក្ខិណា និងលោក ហេង ឡុង
អ្នកនាង ចនច័ន្ទ លក្ខិណា និងលោក ហេង ឡុង បានបរិច្ចាគថវិកា ១ពាន់ដុល្លារ ជូនសម្ដេចតេជោ ហ៊ុន សែនដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ ចែកឥតគិតថ្លៃជូនប្រជាពលរដ្ឋ។


ទី២៖ លោក ខេមរៈ សិរីមន្ត
លោក ខេមរៈ សិរីមន្ត បរិច្ចាគលុយ ៤លានរៀល ជូនសម្ដេចតេជោ ហ៊ុន សែន ដើម្បីទិញវ៉ាក់សាំងកូវីដ១៩ ចែកជូនប្រជាពលរដ្ឋខ្មែរដោយឥតគិតថ្លៃ។


ទី៣៖ លោក ខេម
លោក ខេម បានបរិច្ចាគថវិកាជូនសម្តេចតេជោ ហ៊ុន សែន ចំនួន ១០លានរៀល ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩។


ទី៤៖ កញ្ញា តន់ ច័ន្ទសីម៉ា
កញ្ញា តន់ ចន្ទសីម៉ា បានបរិច្ចាគថវិកាជូនសម្តេចតេជោ ហ៊ុន សែន ចំនួន ១០លានរៀល ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩។


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]
-
- ផ្ទុះការចាប់អារម្មណ៍ពេលបណ្តាញសង្គម តារាជើងចាស់ទាំង ៣ ដួងនេះ ជាអ្នកកំដរកូនក្រមុំ រោងការ លី ម៉ារីណា
- តិចអត់ដឹង តារាស្រីល្បីៗប៉ុន្មានដួងនេះ មានឈ្មោះក្រៅគួរឲ្យចាប់អារម្មណ៍ ហ្វេនមិនធ្លាប់បានដឹង
- ស្ថានភាព វីជេ អាណូ ធូរបន្ដិច លោកជំទាវ ចន ច័ន្ទលក្ខិណា សួរសុខទុក្ខ និងយកជំនួយពីមហាជនជាង២ពាន់ដុល្លារ