ភ្នំពេញ៖ តារាស្រីពហុជំនាញ អ្នកនាង ខាត់ សុឃីម ជាសិល្បការិនីមួយរូប ដែលបានសាងកេរ្ដិ៍ឈ្មោះលើវិធីសិល្បៈមកតាំងតែពីក្មេងវ័យមកម្ល៉េះ ម្យ៉ាងវិញទៀត អាចនិយាយបានថា តារារូបនេះ មានវង្សត្រកូលជាអ្នកសិល្បៈមកតាំងតែពីដើមទីមកម្ល៉េះ។ បើនិយាយដល់បងប្អូនតារាស្រីរូបនេះវិញ សុទ្ធសឹងតែជាអ្នកសិល្បៈ ដែលមានសមត្ថភាព និងទេពកោសល្យពេញខ្លួនតែម្ដង។

លើសពីនេះទៅទៀត បើទោះបីអ្នកនាង ខាត់ សុឃីម មានបងប្អូនបង្កើតច្រើននាក់ក៏ពិតមែន តែបងប្អូនរបស់នាង សុទ្ធសឹងចូលចិត្តផ្នែកសិល្បៈគ្រប់គ្នា។ ក្នុងនោះដែរ បើក្រឡេកទៅមើលជីវិតឯកជនវិញ ឃើញថាតារារូបនេះ និងប្អូនៗ ពិតជាមានភាពស្និទ្ធស្នាលនឹងគ្នាដូចមិត្តភក្ដិជិតស្និទ្ធយ៉ាងដូច្នោះដែរ បើតាមការសង្កេតឃើញកន្លងមក។ មិនតែប៉ុណ្ណោះ គ្រប់សកម្មភាពរបស់នាងនិងប្អូនៗ តែងតែបង្ហាញនៅលើបណ្ដាញសង្គម ឲ្យអ្នកគាំទ្រជាច្រើនបានឃើញជានិច្ច។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស មុននេះបន្តិចប្អូនស្រីពៅតារាស្រីរូបនេះ បានបង្ហោះរូបភាពថើបបងស្រីពេលកំពុងសម្រាក ភ្ជាប់ជាមួយសារខ្លីយ៉ាងមានអត្ថន័យ បង្ហាញអារម្មណ៍ដោយក្ដីគោរព និងស្រលាញ់ទៅកាន់អ្នកនាង ខាត់ សុឃីម យ៉ាងដូច្នេះថា៖ 

សម្ដីប្អូនស្រីពៅ អ្នកនាង ខាត់ សុឃីម

សូមទស្សនារូបភាពខាងក្រោម៖ 

 អ្នកនាង ខាត់ សុឃីម
 អ្នកនាង ខាត់ សុឃីម
 អ្នកនាង ខាត់ សុឃីម
 អ្នកនាង ខាត់ សុឃីម
 អ្នកនាង ខាត់ សុឃីម និងប្អូនស្រីពៅ
សារប្អូនស្រីពៅ អ្នកនាង ខាត់ សុឃីម 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខាត់ សុឃីម