អ្នកដែលឧស្សាហ៍កណ្ដាស់ ឬរមាស់ច្រមុះ កុំគិតថានោះជាអាការៈផ្ដាសាយឲ្យសោះ ព្រោះបើតាមវេជ្ជបណ្ឌិត ហ៊ាង រតនា បានបញ្ជាក់ នោះក៏អាចជាអាការៈអាលែកហ្ស៊ីតែប៉ុណ្ណោះ។
លោកបញ្ជាក់ទៀតថា អាលែកហ្ស៊ី និងផ្ដាសាយខុសគ្នាស្រឡះ ដោយផ្ដាសាយគឺបង្កឡើងដោយមេរោគ ហើយអាលែកហ្ស៊ីបង្កឡើងដោយអាលែកជែន។ អាលែកជែនបែងចែកជា ៣ អាចមកពីចំណីអាហារ អាកាសធាតុ និងរបស់របរប្រើប្រាស់ ឬអាចជាធូលី លម្អងផ្កា។ អាលែកហ្ស៊ីធ្វើឲ្យរលាកច្រមុះ ដោយមានអាការៈកណ្ដាស់ ឬរមាស់ច្រមុះចង់កណ្ដាស់រហូតនោះ ហៅថាអាលែកជីណេទិច។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សវេជ្ជបណ្ឌិតជំនាញជំងឺទូទៅ និងកុមាររូបនោះបានបន្ថែមទៀតថា មូលហេតុអាចមកពីរោមច្រមុះតិច មានដុះសាច់ក្នុងច្រមុះ និងរលាកច្រមុះរ៉ាំរ៉ៃ ធ្វើឲ្យងាយកណ្ដាស់ ពេលបរិយាកាសហុយ ឬកម្ទេចកំទីប៉ើងចូល។
អាការៈខុសគ្នាជាច្រើនទៀតមានដូចជា៖
អាលែកហ្ស៊ី
– មិនក្ដៅខ្លួន
– សម្បោរថ្លា
– មិនឈឺក្បាល
– មិនឈឺសាច់ដុំ
– រមាស់ភ្នែក ច្រមុះ
– អាចតឹងច្រមុះ
– អាលែកហ្ស៊ីអាចមានអាការៈក្ដៅខ្លួនដែរ នៅពេលធ្វើឲ្យរលាក ហើយរលាកយូរៗទៅមេរោគចូល
ផ្ដាសាយ
– ក្ដៅខ្លួន
– សម្បោរខាប់
– ឈឺក្បាល
– ឈឺសាច់ដុំ
– តឹងច្រមុះខ្លាំង
អាលែកហ្ស៊ីអាចព្យាបាលជា តែមិនជាដាច់ឡើយ ប្រសិនបើយើងអាចដឹងទាន់ពេលវេលា និងព្យាបាលត្រឹមត្រូវ មិនបង្កឲ្យស្ថានភាពធ្ងន់ធ្ងរឡើយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]