ភ្នំពេញ៖ ប្រិយមិត្តមួយចំនួនប្រាកដជាបានស្គាល់  អតីតសមាជិកក្រុមរាំដ៏ល្បី OMG កញ្ញា តែ ស៊ុនសូដាលីកា ដែលនាងជាតារាស្រីមួយរូប មានប្រជាប្រិយភាពខ្លាំងមិនធម្មតាដែរនៅក្នុងវិស័យសិល្បៈ ពិសេសគឺនៅលើបណ្ដាញសង្គមផ្ទាល់តែម្ដង។ 

ដោយឡែក បើងាកមកមើលពីជីវិតឯកជនរបស់នាងវិញ យើងឃើញថាមួយរយៈចុងក្រោយមកនេះ លីកា ហាក់កំពុងបើកចំហរអំពីជីវិតស្នេហាជាមួយគូស្នេហ៍យ៉ាងសារធារណៈហើយ ព្រោះជារឿយៗ យើងតែងតែឃើញពួកគេទាំងពីរបង្ហាញខ្លួនជាមួយគ្នាជាញឹកញាប់នៅតាមបណ្ដាញសង្គមផ្សេងៗ បង្ហាញភាពផ្អែមល្ហែមជាមួយគ្នាគួរឲ្យច្រណែនផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ដូចជាពេលថ្មីៗនេះ លីកា ក៏ទើបបានបង្ហោះវីដេអូមួយនៅលើគណនីអ៊ីនស្តារក្រាមផ្ទាល់ខ្លួន ដោយក្នុងវីដេអូនោះ ពួកគេទាំងពីរបានបង្ហាញកាយវិការដាក់គ្នាយ៉ាងស្និទ្ធស្នាល អង្គុយក្នុងឡានពីរនាក់ បញ្ចុករបស់ញ៉ាំគ្នាពោរពេញដោយក្ដីស្រលាញ់ ជាមួយនឹងស្នាមញញឹមមានឲ្យគ្នាទៅវិញទៅមក មើលទៅស្នេហារបស់គូស្នេហ៍មួយគូនេះ ពិតជាមានក្ដីសុខខ្លាំងមែនទែន៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាព និងវីដេអូខាងក្រោម៖ 

លីកា 
លីកា និងគូស្នេហ៍
លីកា និងគូស្នេហ៍
លីកា និងគូស្នេហ៍
លីកា និងគូស្នេហ៍
លីកា និងគូស្នេហ៍
វីដេអូរបស់ លីកា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

លីកា(OMG)