អាមេរិក៖ បន្ទាប់ពីរៀបការទៅរស់នៅលើទឹកដីប្រទេស អាមេរិក អស់ជាច្រើនឆ្នាំកម្លងមកនេះ បច្ចុប្បន្នអតីតតារាសម្ដែងស្រីអ្នកនាង នី មុល្លីកា ក៏មានកូនប្រុសស្រី ២នាក់ជាចំណងដៃក្រោយរៀបអាពាហ៍ពិពាហ៍ផងដែរ។ បើក្រឡេកទៅមើល កូនប្រុសស្រីតារារូបនេះ ឃើញថាមានមុខមាត់ស្អាត ឃ្យូតគួរឲ្យក្នាញ់ ព្រមទាំងឆ្លាតថែមទៀតផង។
មិនតែប៉ុណ្ណោះ ពេលនេះកូនៗរបស់តារារូបនេះ កាន់តែលូតលាស់ធំជាងមុន ម្យ៉ាងវិញទៀត ទោះបីនៅបរទេស តែកូនៗរបស់ អ្នកនាង នី មុល្លីកា នៅតែអាចនិយាយភាសាខ្មែរបាន។ យ៉ាងណាមិញ អ្វីដែលកាន់តែចាប់អារម្មណ៍នោះ កូនប្រុសស្រី តារារូបនេះ បានបង្ហាញស្នាដៃ ធ្វើការ៉េមពីបន្លែ ផ្លែឈើដោយផ្ទាល់ដៃ យ៉ាងស្ទាត់ជំនាញតែម្ដង ដោយសកម្មភាពទាំងនោះ មើលទៅពិតជាឆ្លាតគួរឲ្យសរសើរតែម្ដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នា បន្ទាប់ពីវីដេអូមួយនេះបង្ហោះរួច ក៏មានទស្សនិកជន និងហ្វេនជាច្រើន បានសរសើរពីស្នាដៃកូនប្រុសស្រី អ្នកនាង នី មុល្លីកា គ្រប់គ្នា ទោះបីនៅក្មេង មិនធាត់ធំពេញវ័យក៏ពិតមែន តែអាចធ្វើការ៉េមញ៉ាំបានដោយខ្លួនឯងយ៉ាងដូច្នេះ។ ហើយក្នុងវីដេអូមួយនោះ កូនប្រុសច្បងតារារូបនេះ បានរៀបរាប់ពីឈ្មោះផ្លែឈើ និងបង្ហាញពីរបៀបធ្វើយ៉ាងជំនាញ មិនចាញ់មនុស្សធំប៉ុន្មានឡើយ៕
ចង់ជ្រាបច្បាស់ សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]