ភ្នំពេញ៖ ម៉េង កែវពេជ្ជតា គឺជាតារាចម្រៀងជើងចាស់ ដ៏មានប្រជាប្រិយខ្លាំងមួយរូបនៅក្រោមផលិតកម្ម រស្មីហង្សមាស ដែលកន្លងមកអ្នកនាង បានប្រឡូកក្នុងវិថីសិល្បៈអស់រយៈពេលប៉ុន្មានទសវត្សរ៍មកនិង ថែមទទួលបានភាពជោគជ័យខ្លាំង ដែលជាគំរូដ៏ល្អសម្រាប់សិល្បការិនីជំនាន់ក្រោយៗផងដែរ។
ជាការពិតណាស់ ក្រៅពីទេពកោសល្យខ្ពស់ទៅលើការច្រៀង តារារូបនេះក៏ មានចំណុចពិសេសមួយទៀតផងដែរ គឺអ្នកនាងមានសម្រស់ស្អាត តាំងពីដើមមកម្ល៉េះ ចំណែកបច្ចុប្បន្នក៏នៅតែមិនចាញ់អតីតកាលប៉ុន្មានទេ ស្របពេលដែលបច្ចុប្បន្ននេះអ្នកមានមានវ័យដល់ទៅ ៤៦ឆ្នាំក្តី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក កាលពីម្សិលមិញនេះម៉េង កែវពេជ្ជតា បានបង្ហោះរូបភាពពីរ បីសន្លឹក ទៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលបង្ហាញពីទឹកមុខញញឹមស្រស់ពព្រាយ សាច់មុខសខ្ចីម៉ត់ខៃ មិនមានស្នាមជ្រាវជ្រួញនិង រូបរាងដ៏តូចច្រឡឺង ស្ទើរតែមិនជឿនឹងភ្នែកសោះថា អ្នកនាង មានអាយុច្រើនទាល់តែសោះប៉ុន្តែនៅតែរក្សាភាពក្មេងជាងវ័យបានល្អយ៉ាងនេះ។
សូម្បីតែអ្នកគាំទ្រក៏ទ្រាំមិនសរសើរសម្រស់ តារាចម្រៀងរូបនេះមិនបានផងដែរ ដោយម្នាក់បានបញ្ចេញមតិជាពាក្យសរសើរស្ទើរតែគ្រប់ៗគ្នា៕
សូមចូលមើលរូបភាពខាងក្រោម៖
![](https://s9.kh1.co/5c/5c14760685efef14104d167341fd299dfdfe7aa1.jpg)
![](https://s9.kh1.co/78/7814787f8df74f12623294909d7605333ab27123.jpg)
![](https://s9.kh1.co/51/51b95bd8d9a8e8a52f18901963194f99164e7f8c.jpg)
![](https://s9.kh1.co/2a/2a976667186a3820deb257c091ea96e8ba3e795b.jpg)
![](https://s9.kh1.co/2e/2eb3c2eb2cd34350468ac0b0ce2bef4e34af41f9.jpg)
![](https://s9.kh1.co/65/657529c288aee27e9f9641d62839749b96309a1c.jpg)
![](https://s9.kh1.co/43/435e16cf5c6e3904752db6292c0a117b7c7bbb4f.jpg)
![](https://s9.kh1.co/c7/c72dcfdaf393f355862119750ee50adf81c6467b.jpg)
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]