មណ្ឌលគីរី៖ តារាសម្ដែងស្រីសាច់សខ្ចី មានសាច់ទ្រលុកទ្រលន់ កញ្ញា ឡុង ថាវរី ហៅ ម៉ារី បើទោះបី ពេលនេះនាងមិនសូវបង្ហាញមុខក្នុងវិស័យសិល្បៈដូចមុនក្ដី ក៏តារារូបនេះ នៅតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន និងហ្វេននាងផ្ទាល់ផងដែរ។ ម្យ៉ាងវិញទៀត មួយរយៈចុងក្រោយនេះ នាងតែងតែបង្ហោះសកម្មភាពដើរកម្សាន្ត និងជីវិតឯកជនលើគណនីផ្ទាល់ខ្លួនជាញឹកញាប់ថែមទៀតផង។
ជាមួយគ្នានេះដែរ គេសង្កេតឃើញថា រាល់រូបភាពរបស់តារាស្រីមុខពងក្រពើរូបនេះ តែងតែបង្ហោះរូបភាពស្អាតៗ បង្ហាញពីជីវិតរស់នៅយ៉ាងស៊ីវិល័យ តែអ្វីដែលគេចាប់អារម្មណ៍ខ្លាំងនោះ តារារូបនេះ និយមបង្ហោះរូបស្លៀកនៅឈុតស៊ិចស៊ី បង្អួតរូបរាង សាច់សខ្ចីធ្វើឲ្យហ្វេនលង់ស្ទើរតែគ្រប់គ្នាតែម្ដង។ មិនតែប៉ុណ្ណោះ រូបភាពរបស់នាង ត្រូវបានអ្នកគាំទ្រជាច្រើនសរសើរពីរូបសម្រស់ដ៏ស្រស់ស្អាតផូរផង់នាងជានិច្ច។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាង ថ្មីៗនេះ កញ្ញា ឡុង ថាវរី បានផុសរូបភាពថ្មី ពេលទៅដើរលេងនៅខេត្តមណ្ឌលគីរី ព្រមទាំងបានស្លៀកនូវឈុត ប៊ីគីនី បង្ហាញរូបរាងមួយទំហឹង មើលទៅពិតជាទាក់ទាញខ្លាំងតែម្ដង។ បើទោះបីទៅដើរលេងភ្នំក៏ពិតមែន តែពេលតារារូបនេះថតបញ្ចេញរាងរៅបែបនេះទៅ ស្រស់ស្អាត លេចធ្លោ ស៊ីអារម្មណ៍មិនណយនោះទេ។ ក្នុងនោះដែរ រូបភាពជាច្រើនសន្លឹករបស់តារារូបនេះ បានបង្ហាញនូវស្នាមញញឹមយ៉ាងស្រស់ស្អាត ពេលបានទៅដើរលេងកម្សាន្តយ៉ាងដូច្នេះ៕
សូមទស្សនារូបភាពខាងក្រោម៖







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]