ភ្នំពេញ៖ ជាការពិតណាស់ តារាចម្រៀងស្រីប៉ុន្មាននាក់ខាងក្រោមនេះ កាលពីជាងប៉ុន្មានឆ្នាំកន្លងមកនេះ ពួកគេសុទ្ធសឹងតែធ្លាប់បានកសាងប្រជាប្រិយភាព តាមរយៈស្នាដៃសិល្បៈនានា ធ្វើឲ្យមហាជនដែលជាអ្នកគាំទ្រ មានការពេញចិត្តជាមួយបទចម្រៀងល្បីៗរបស់ពួកគេជាច្រើនរហូតដល់សព្វថ្ងៃ។

ប៉ុន្តែយ៉ាងណាមិញ ទោះបីជាអ្នកទាំងនោះ ធ្លាប់បានសាងភាពល្បីល្បាញ និងមានអ្នកគាំទ្រច្រើនយ៉ាងណាក៏ដោយ តែនៅសុខៗពួកគេក៏ស្រាប់តែស្ងាត់ពីសិល្បៈដោយទុកឲ្យហ្វេនៗមួយចំនួនមានការនឹករលឹកជាខ្លាំង។ ក្នុងនោះផងដែរ សម្រាប់ការឃ្លាតឆ្ងាយពីសិល្បៈរបស់តារាទាំងនោះ គឺព្រោះតែពួកគេមានបញ្ហាផ្ទាល់ខ្លួន ហើយអ្នកខ្លះទៀតក៏ងាកទៅចាប់ជំនាញតាមចំណូលចិត្តរៀងៗខ្លួនផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក បើងាកមកមើលពីជីវិតរស់នៅឯកជនរបស់ Idol ទាំងប៉ុន្មាននាក់ខាងក្រោម នាពេលបច្ចុប្បន្នវិញ យើងឃើញថា ម្នាក់ៗកាន់តែវិវត្តន៍ខ្លួនពីមួយថ្ងៃទៅមួយថ្ងៃគួរឲ្យកត់សម្គាល់ ពិសេសគឺការថែរក្សាសម្ផស្សរបស់គេផ្ទាល់តែម្ដង ខណៈអ្នកខ្លះមានអាយុច្រើន និងមានគ្រួសារមានកូនទៅហើយក៏ពិតមែន តែគេនៅតែស្អាត លេចធ្លោមិនចាញ់កាលពីមុននោះឡើយ៕

តារាស្រីទាំងនោះ មានដូចខាងក្រោម៖

១.សុគន្ធ អារីយ៉ា

អតីតតារាចម្រៀង និងសម្ដែងប្រចាំផលិតកម្ម Classic រូបនេះ ក្រោយពីបាត់មុខ ពីសិល្បៈជាយូរ សព្វថ្ងៃនាងក៏មានគ្រួសារ មានកូនមួយទៅហើយ មិនត្រឹមតែប៉ុណ្ណោះនាងក៏នៅតែមានមុខមាត់ស្រស់ស្អាតដដែលផងដែរ។

សុគន្ធ អារីយ៉ា
សុគន្ធ អារីយ៉ា

២.អេ ជីឡា

អតីតតារាចម្រៀងដែលជាប្អូនស្រីបង្កើតរបស់លោក ណាំ ប៊ុណ្ណារ័ត្ន រូបនេះ សព្វថ្ងៃក៏បានប្រើជីវិតឯកជនរបស់នាងយ៉ាងសាមញ្ញ លែងរវីរវល់ជាមួយសិល្បៈ ដោយងាកមកធ្វើការក្នុងក្រមហ៊ុមឯកជនមួយកន្លែងយ៉ាងមានក្ដីសុខ។

អេ ជីឡា
អេ ជីឡា

៣.តេង លក្ខិណា

អតីតតារាចម្រៀងប្រចាំផលិតកម្មអឹមរូបនេះ ក៏ទើបតែបាត់មុខពីសិល្បៈប៉ុន្មានឆ្នាំចុងក្រោយនេះដែរ តែជីវិតរស់នៅឯកជននាង នៅតែមានភាពទាន់សម័យមិនធម្មតាឡើយ។

តេង លក្ខិណា
តេង លក្ខិណា

៤.អេនី ហ្សាម

តារាចម្រៀងក្នុងផលិតកម្មថោនរូបនេះ ក៏មិនសូវបង្ហាញមុខជាមួយបទចម្រៀងថ្មីៗទៀតនោះដែរ រាប់ចាប់តាំងពីប៉ុន្មានឆ្នាំចុងក្រោយមកនេះ ។

អេនី ហ្សាម
អេនី ហ្សាម

៥.ផាន់ ម៉ូនីកា

អតីតតារាចម្រៀងក្នុងផលិតកម្មសាន់ដេរូបនេះ ក៏បានសម្រេចចិត្តចេញពីសិល្បៈជាច្រើនឆ្នាំណាស់មកហើយដែរ ដោយបានរៀបការមានគ្រួសាររស់នៅយ៉ាងមានក្ដីសុខ ហើយពេលនេះ តារារូបនេះក៏មានងារជាជំទាវផងដែរ។

ផាន់ ម៉ូនីកា
ផាន់ ម៉ូនីកា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អេនី ហ្សាម