រាជធានីភ្នំពេញ ៖ ដូចដែរមហាជនបានដឹងរួចមកហើយថា តារាចម្រៀង អេជីឡា ជាតារាចម្រៀងដែលធ្លាប់មានឈ្មោះបោះសម្លេង កាលពីជាង ១០ឆ្នាំមុន តាមរយៈបទ លួចស្នេហ៍ដួងច៍ន្ទ និង Hello Kitty ដែលមានបទចម្រៀងផ្ទុះការគាំទ្រខ្លាំង។

ក្រោយពីផ្ទុះសម្លេងគាំទ្រច្រើនហើយ ស្រាប់តែតារាចម្រៀងរូបនេះ​ បាត់សម្លេងឈឹងពីវិថីសិល្បៈដោយគ្មានដឹងមូលហេតុច្បាស់លាស់ ក្រោយពេលបានរៀបការនឹងបុរសម្នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា ថ្មីៗនេះ ស្រាប់តែមានការប្រកាសការវិលត្រឡប់មកប្រឡូកក្នុងវិថីសិល្បៈរបស់ខ្លួន ជាសាធារណៈតាមរយៈគណនីផេករបស់រូបនាងផ្ទាល់។ អ្វីដែលពិសេសនោះ គឺអ្នកគាំទ្រពិតជា មានការភ្ញាក់ផ្អើលខ្លាំងនឹងការវិលត្រឡប់នេះខ្លាំងណាស់ ក្រោយពេលបាត់មុខមាត់ជាច្រើនឆ្នាំកន្លងមក​។

មិនតែប៉ុណ្ណោះ តារាចម្រៀងរូបនេះ បានភ្ជាប់មកជាមួយនឹងTrailer ដែលទាក់ភ្នែកយ៉ាងខ្លាំងមកព្រមជាមួយ ទុកជាការស្វាគមន៍អ្នកគាំទ្រផងដែរ។ បើក្រឡេកមកមើលពី Trailer មួយនេះវិញ នេះបញ្ជាក់ថា ការវិលត្រឡប់មកលើកនេះរបស់រូបនាងពិតជានឹងនាំមកជាមួយនឹងអ្វីដែលប្លែក ថ្មី ជាមួយនឹងសម្លេងដែលមានទឹកដម ជាក់ជាមិនខាន៕

បើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅរូបភាព និង វីដេអូខាងក្រោមបន្ថែម ៖

តារាចម្រៀងស្រី អេជីឡា
តារាចម្រៀងស្រីអេជីឡា
តារាចម្រៀងស្រី អេជីឡា
តារាចម្រៀងស្រី អេជីឡា
តារាចម្រៀងស្រី អេជីឡា
តារាចម្រៀងស្រី អេជីឡា
Trailer របស់តារាចម្រៀងស្រី អេជីឡា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អេ ជីឡា