ភ្នំពេញ៖ មួយឆ្នាំក្រោយការសម្ពោធរបស់ខ្លួននាឆ្នាំ ២០១៩ សម្ព័ន្ធដើម្បីលុបបំបាត់សំណល់ប្លាស្ទិក (AEPW) ជាអង្គការមិនរកប្រាក់ចំណេញ ដែលមានគោលបំណងដោះស្រាយបញ្ហាសំណល់ប្លាស្ទិកនៅលើសាកលលោក សម្រេចបានវឌ្ឍនភាពគួរឲ្យកត់សម្គាល់ បើទោះបីស្ថិតក្នុងកាលៈទេសៈនៃជំងឺរាតត្បាតកូវីដ-១៩ក្ដី ដោយចំនួននៃក្រុមហ៊ុន និងដៃគូពិភពលោកធំៗ ដែលចូលរួមក្នុងកិច្ចប្រឹងប្រែងនេះបានកើនឡើងលើសទ្វេដង ។
បច្ចុប្បន្ន ក្រុមហ៊ុន និងដៃគូជាង ៥០ មកពីផ្នែកផ្សេងៗនៃពិភពលោក បានចូលរួមនៅក្នុងសម្ព័ន្ធដើម្បីលុបបំបាត់សំណល់ប្លាស្ទិកដែលជាចំនួនកើនឡើងទ្វេដង បើប្រៀបធៀបនឹងពេលសម្ពោធដំបូងនៅឆ្នាំ ២០១៩ ដែលកាលណោះមានក្រុមហ៊ុន និងដៃគូចំនួន ២០ បានចូលរួម ។ នេះបើយោងតាមលោក Jacob Duer ប្រធាន និងជានាយកប្រតិបត្តិរបស់សម្ព័ន្ធ AEPW ក្នុងឱកាសថ្លែងទៅកាន់សន្និសីទអភិវឌ្ឍន៍ដោយចីរភាព ឆ្នាំ២០២០ ដែលរៀបចំឡើងដោយក្រុមហ៊ុន អេសស៊ីជី ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក Jacob ថ្លែងយ៉ាងដូច្នេះ នៅឯសន្និសីទអភិវឌ្ឍន៍ដោយចីរភាព ឆ្នាំ២០២០ សេដ្ឋកិច្ចវិលជុំ ៖ សកម្មភាពដើម្បីអនាគតប្រកបដោយចីរភាព ដែលបានប្រព្រឹត្តទៅកាលពីដើមខែវិច្ឆិកា កន្លងទៅ ៖
លោក Jacob បាននិយាយថា សំណល់ផ្លាស្ទិកដែលមានតម្លៃគិតជាទឹកប្រាក់ប្រហែល ១២០ពាន់លានដុល្លារ បានបាត់បង់ទៅក្នុងបរិស្ថាន ដោយសារតែកង្វះប្រព័ន្ធត្រឹមត្រូវដើម្បីគ្រប់គ្រងសំណល់ប្លាស្ទិក នៅក្រោយពេលប្រើប្រាស់រួច។
លោក Jacob បានថ្លែងយ៉ាងដូច្នេះថា៖
អេសស៊ីជី ជាផ្នែកមួយនៃសម្ព័ន្ធដើម្បីលុបបំបាត់សំណល់ប្លាស្ទិក តាំងពីពេលសម្ព័ន្ធនេះចាប់បដិសន្ធិនៅដើមឆ្នាំ២០១៩មកម៉្លេះ ហើយតាមរយៈសន្និសីទអភិវឌ្ឍន៍ដោយចីរភាពប្រចាំឆ្នាំរបស់ខ្លួន អេសស៊ីជី បានធ្វើការងារយ៉ាងសកម្មដើម្បីជំរុញប្រព័ន្ធសេដ្ឋកិច្ចវិលជុំ (circular economy) ក្នុងនោះរួមទាំងដំណោះស្រាយប្រកបដោយចីរភាពចំពោះបញ្ហាសំណល់ ។
កាលពីដើមខែវិច្ឆិកា ឆ្នាំ២០២០ អេសស៊ីជី និងសម្ព័ន្ធ AEPW បានចេញផ្សាយរបាយការណ៍វឌ្ឍនភាពឆ្នាំ២០២០ ដោយបង្ហាញពីសមិទ្ធផលគម្រោងសំខាន់ៗកាលពីឆ្នាំកន្លងទៅ ។
យោងតាមរបាយការណ៍នេះ សម្ព័ន្ធ AEPW បានអនុវត្តគម្រោងចំនួន ១៤ នៅក្នុងទីក្រុងចំនួន ១៤ នៃប្រទេសចំនួន ៦ នៅអាស៊ីអាគ្នេយ៍ ឥណ្ឌា និងអាហ្វ្រិក ដែលតំបន់និងប្រទេសទាំងនេះ សុទ្ធសឹងជាសមរភូមិជួរមុខនៃបញ្ហាសំណល់ប្លាស្ទិក។
របាយការណ៍ក៏បានបង្ហាញពីគម្រោងនានា ដែលមានតម្លៃប្រមាណ ៤០០លានដុល្លារអាមេរិក ដែលដឹកនាំដោយសមាជិកទាំង ៥៥របស់សម្ព័ន្ធ AEPW ឆ្ពោះទៅរកការកសាងដំណោះស្រាយ ដើម្បីលុបបំបាត់សំណាល់ប្លាស្ទិកនៅក្នុងបរិស្ថាន ។
របាយការណ៍ដដែលនេះ ក៏បានបញ្ជាក់ពីការប្ដេជ្ញាចិត្តពន្លឿនគម្រោងនានា នៅក្នុងវិស័យយុទ្ធសាស្ត្រទាំង៤ របស់សម្ព័ន្ធ រួមមាន ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងសំណល់និងកែច្នៃសំណល់ នវានុវត្តន៍ ការអប់រំនិងការចូលរួម និងការសម្អាត ។
របាយការណ៍វឌ្ឍនភាពឆ្នាំ២០២០ ក៏បានប្រកាសអំពីមហិច្ឆតាឆ្នាំ២០២៥ របស់សម្ព័ន្ធ AEPW ផងដែរ ដោយក្នុងពេល ៥ឆ្នាំខាងមុខនេះ សម្ព័ន្ធ និងសមាជិករបស់ខ្លួន នឹងកសាងនូវគំរូនិងភាពជាដៃគូដែលអាចវិនិយោគបាន ដែលនឹង ៖
- បង្ហាញឲ្យឃើញសំណល់ប្លាស្ទិកកម្រិតសូន្យ នៅក្នុងទីក្រុងជាច្រើន និងបំប្លែងសំណល់ប្លាស្ទិករាប់លានតោន តាមរយៈគម្រោងនានារបស់សម្ព័ន្ធ នៅក្នុងទីក្រុងដែលមានហានិភ័យជាង ១០០ទីក្រុង ។
- ជួយទ្រទ្រង់ជីវភាពរស់នៅប្រកបដោយសុខភាពល្អ ដល់ប្រជាជនជាង ១០០លាននាក់ ដោយជំរុញលទ្ធភាពគ្រប់គ្រងសំណល់ដែលម្ចាស់ការដោយប្រជាជនក្នុងមូលដ្ឋាន ។
- បញ្ចេញការវិនិយោគយ៉ាងហោចណាស់ ៥ ដងច្រើនជាងមុន ដើម្បីពន្លឿនសកម្មភាពនិងដំណោះស្រាយដើម្បីលុបបំបាត់សំណល់ប្លាស្ទិក និងកសាងទីក្រុងប្រកបដោយចីរភាព ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]