ភ្នំពេញ៖ ទទួលស្គាល់អំពីភាពល្បីល្បាញនិង កេរ្តិ៍ឈ្មោះរបស់តារាចម្រៀងជួរមុខ ដ៏ល្បីខ្លាំងប្រចាំផលិតកម្មរស្មីហង្សមាស លោក នីកូ​ ដែលផ្ទុះបែកធ្លាយសុះសាយជុំវិញប្រទេសកម្ពុជានិង ថែមទាំងទៅដល់ក្រៅប្រទេស យ៉ាងគគ្រឹកគគ្រេងផងដែរ។

ជាការពិតណាស់ តារាប្រុសរូបនេះបានប្រឡូកសិល្បៈជាច្រើនឆ្នាំមកហើយ ដោយបានសាងស្នាដៃជាច្រើនតាមរយៈសម្លេងដ៏មានទឹកដមនិង បូករួមការសម្តែងដ៏មានភាពបុិនប្រសប់ផងដែរ ជាងនេះទៅទៀតតារាប្រុសរូបនេះគឺមានសម្រស់ដ៏ស្រស់សង្ហា មិនចាញ់តារាកូរ៉េប៉ុន្មាននោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង កាលពីម្សិលមិញនេះ តារាចម្រៀង នីកូ​ បានបង្ហោះរូបភាពបង្ហាញសម្រស់ទៀតហើយ ដោយលើកនេះ គឺមកជាមួយនឹង ខោសាច់ក្រណាត់ អាវរងារ គ្រប់ដណ្តប់ដោយសាច់សខ្ចីនិង រូបរាងដ៏សែនសង្ហា ជាពិសេសគឺសាច់មុខសស្អាត គ្មានមុន គ្មានស្នាមជ្រីវជ្រួញ ដែលមិនទៅសម្រស់លោក ពិតជាគួរឲ្យស្រលាញ់។

ក្រោយពីបានឃើញដូច្នេះរួចមក អ្នកគាំទ្រមិនតិចនោះទេបានចូលក្នុងមក និយាយសរសើរអំពីសម្រស់តារាកម្ពុជាម្នាក់នេះ ដែលស្អាតខ្ញង់សមជា Super Starមែន៕

សូមចូលទស្សនារូបភាពខាងក្រោម៖

 នីកូ​
 នីកូ​
 នីកូ​
 នីកូ​
 នីកូ​
 នីកូ​
 នីកូ​
រូបដែល នីកូ​ ទើបតែបង្ហោះ
 រូបដែល នីកូ​ ទើបតែបង្ហោះ
រូបដែល នីកូ​ ទើបតែបង្ហោះ
រូបដែល នីកូ​ ទើបតែបង្ហោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នីកូ