កោះរ៉ុង៖ ជាការពិតណាស់ ពិធីការនីកញ្ញា ជីមមី គឺជាតារាស្រីមួយរូប កំពុងមានប្រជាប្រិយភាពខ្លាំងនៅក្នុងសង្គមសិល្បៈនាពេលបច្ចុប្បន្ន ដោយសារតែនាង មានសមត្ថភាព និងទេពកោសល្យសិល្បៈយ៉ាងពូកែ ពិសេសថែមទៀតនោះ គឺនាងមានសម្រស់ស្រស់ស្អាត រាងស្លីមគួរជាទីចាប់អារម្មណ៍ផងដែរ។

ជាក់ស្ដែង ថ្មីៗនេះឆ្លៀតពេលទំនេរពីការងារបន្តិច ជីមមី ក៏បានយកពេលទាំងនោះទៅដើរលេងលំហែកាយ នៅឯសមុទ្រលើកោះមួយកន្លែងយ៉ាងរីករាយ និងបានផ្ដិតយករូបភាពស្អាតៗជាច្រើនសន្លឹក។ ពិសេសគឺវីដេអូមួយដែលនាងទើបតែបង្ហោះនៅលើគណនី TikTok ផ្ទាល់ខ្លួនកាលពីប៉ុន្មានម៉ោងមុន បានធ្វើឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គមមួយនេះ បានចូលទៅចុច Like និងខមិនសរសើរពីនាងជាច្រើនរាប់ពាន់នាក់តែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយក្នុងវីដេអូមួយនោះ កញ្ញា ជីមមី បានបង្អួតសាច់សខ្ចីដូចបណ្ដូលចេក ជាមួយនឹងឈុតប៊ីគីនីពណ៌ខ្មៅចេញរាងដ៏ស្លីម ឈររាំកាច់រាងយ៉ាងជឿជាក់ មើលទៅមួយឈុតនេះ រាងរបស់នាងពិតជាស៊ិចស៊ី ស្អាតខ្លាំងមិនចាញ់រាល់ដងដងនោះឡើយ។ ហើយតាមរយៈវីដេអូដដែលនេះដែរ ពេលដែលហ្វេនៗនារីៗឃើញហើយ អ្នកណាក៏ប្រាថ្នាចង់បានរាងបែបនេះដូចជានាងដែរ៕

ចង់ជ្រាបច្បាស់ទស្សនារូបភាព និងវីដេអូខាងក្រោម៖

ជីមមី
ជីមមី
ជីមមី
រូបភាពពីក្នុងវីដេអូTikTok របស់ជីមមី
រូបភាពពីក្នុងវីដេអូTikTok របស់ជីមមី
វីដេអូពីក្នុង TikTok របស់ជីមមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

Jimmy meng