ចិន៖ ក្រុមនិយ័តករបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសចិនបានបើកការស៊ើបអង្កេតលើភាពផ្តាច់មុខរបស់ក្រុមហ៊ុន Alibaba។ ការប្រកាសនេះបានធ្វើឱ្យតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនមួយនេះធ្លាក់ចុះយ៉ាងគំហុក និងបង្កជាបញ្ហាយ៉ាងខ្លាំងដល់លោកមហាសេដ្ឋី Jack Ma ដែលជាស្ថាបនិកក្រុមហ៊ុន។
ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋបានរាយការណ៍ថា ក្រុមនិយតករនឹងធ្វើការពិភាក្សាត្រួតពិនិត្យ និងណែនាំ ជាមួយក្រុមហ៊ុនបុត្រសម្ព័ន្ធសេវាកម្មហិរញ្ញវត្ថុដ៏មហិមារបស់ Alibaba គឺ Ant Group ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការបន្តរឹតបន្ដឹងលើក្រុមហ៊ុនដែលមានឥទ្ធិពលបំផុតមួយរបស់ប្រទេសចិនគឺជាសញ្ញាចុងក្រោយដែលបង្ហាញថា មេដឹកនាំកុម្មុយនិស្តបានត្រៀមខ្លួនរួចជាស្រេចដើម្បីកំចាត់មហិច្ឆតារបស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ នៅក្នុងវិស័យអ៊ីនធើណេតដែលបានធ្វើឱ្យលោក Ma ក្លាយជាមនុស្សដែលមានជាងគេបំផុតរបស់ប្រទេសចិន ដែលមានទ្រព្យសម្បត្តិប្រមាណ58ពាន់លានដុល្លារ។
ក្រុមអ្នកស៊ើបអង្កេតកំពុងស៊ើបអង្កេតលើក្រុមហ៊ុន Alibaba ពីបទសង្ស័យថាមានការអនុវត្តគោលការណ៍ផ្តាច់មុខ។
ការស៊ើបអង្កេតនេះគឺជាការបំបិទរារាំងការរីកចម្រើនរបស់ក្រុមហ៊ុនយក្ស Alibaba ដែលជាអ្នកត្រួសត្រាយផ្លូវខាងបច្ចេកវិទ្យា និងធ្វើបដិវត្តន៍ផ្លាស់ប្តូរពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចរបស់ប្រទេសចិន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយក្រុមហ៊ុនបាននិយាយថា ខ្លួននឹងសហការយ៉ាងសកម្មក្នុងការស៊ើបអង្កេតនេះ។ ក្រុមហ៊ុនបុត្រសម្ព័ន្ធ Ant Group ក៏បាននិយាយថាខ្លួនក៏នឹងសហការយ៉ាងហ្មត់ចត់ និងគោរពយ៉ាងតឹងរ៉ឹងតាមសំណើរបស់នាយកដ្ឋានបទប្បញ្ញត្តិ។ Ant Group បានបង្កើតកេរ្តិ៍ឈ្មោះតាមរយៈផលិតផលរបស់ខ្លួនគឺ Alipay ដែលជាកម្មវិធីទូទាត់ប្រាក់តាមអ៊ីនធើណេត ដែលបានចូលជ្រាបក្នុងសេដ្ឋកិច្ចរបស់ចិន។
ប៉ុន្តែក្រុមហ៊ុននេះក៏បានពង្រីកទៅធ្វើការផ្តល់ប្រាក់កម្ចី ឥណទាន ការវិនិយោគ និងការធានារ៉ាប់រងដល់អតិថិជនរាប់រយលាននាក់ និងអាជីវកម្មខ្នាតតូចជាច្រើន ដែលបង្កឱ្យមានការភ័យខ្លាច ការច្រណែននៅក្នុងវិស័យធនាគារ និងការព្រួយបារម្ភចំពោះការកើនបំណុល និងអាចធ្វើឱ្យខូចដល់សេដ្ឋកិច្ចទាំងមូល។
នៅឆ្នាំនេះទីក្រុងប៉េកាំងក៏បានអនុវត្តបទប្បញ្ញត្តិថ្មីដើម្បីទប់ស្កាត់ហានិភ័យដែលអាចកើតមាននៅក្នុងឧស្សាហកម្មផ្តល់ប្រាក់កម្ចីតាមអ៊ីនធើណេត ដែលកំពុងកើនឡើងរបស់ប្រទេសចិន រួមមាន Alibaba និង Tencent ដែលបានពង្រីកនិងក្តោបអំណាចលើទីផ្សារ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានអំពាវនាវម្តងហើយម្តងទៀតឱ្យមានការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងលើក្រុមហ៊ុនទាំងនេះ ដោយព្រមានពីអស្ថិរភាពហិរញ្ញវត្ថុដែលជាលទ្ធផលនៃការរីកចម្រើនយ៉ាងឆាប់រហ័សដែលមិនមានការគ្រប់គ្រង៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]