រាជធានីភ្នំពេញ៖ រាល់ការលើកឡើងរបស់សហគមន៍សកលរបស់យើង បានមើលឃើញអំពីផលប៉ះពាល់ដោយសារការរាតត្បាតនៃជំងឺ រួមទាំងអ្នកដែលផលិតផលិតផល វីអេហ្វ (VF Products) ផងដែរ។ នៅទូទាំងទ្វីបអាស៊ី ជំងឺកូវីដ-១៩ បានធ្វើឱ្យប្រតិបត្តិការផលិតកម្មរាប់រយកន្លែងត្រូវបានបញ្ឈប់ជាបណ្តោះអាសន្ន។ ជាលទ្ធផល កម្មករកាត់ដេរដែលងាយរងគ្រោះរាប់ពាន់នាក់ នៅតែបន្តទទួលរងគ្រោះដោយសារបញ្ហាហិរញ្ញវត្ថុនិងអសន្តិសុខស្បៀង ដែលកើតមានចំពោះគ្រួសាររបស់ពួកគេ។
ដើម្បីចូលរួមចំណែកជួយសម្រាលបញ្ហានេះ មូលនិធិវីអេហ្វ (The VF Foundation) បានធ្វើការវិនិយោគទឹកប្រាក់ជាង ៣២០,០០០ ដុល្លារអាមេរិក ដើម្បីគាំទ្រដល់កម្មករកាត់ដេរនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក រួមទាំងការផ្តល់ហិរញ្ញប្បទានទាំងពីរលើកកាលពីពេលថ្មីៗនេះនៅប្រទេសកម្ពុជានិងឥណ្ឌា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអង្គការ CARE International នៅកម្ពុជា៖ ជំនួយសម្រាប់ស្រ្តី
នៅប្រទេសកម្ពុជា មានកម្មកររោងចក្រកាត់ដេរប្រមាណជិត ៦០០,០០០នាក់ ដែលមានស្រ្តីប្រមាណ ៨៥% នៅក្នុងកម្លាំងពលកម្មនេះ។ ការរាតត្បាតនៃជំងឺកូវីដ-១៩ បានបណ្តាលឱ្យរោងចក្រកាត់ដេរជាង ២០០ នៅកម្ពុជាផ្អាកប្រតិបត្តិការរបស់ខ្លួន ដោយបង្កឱ្យមានផលប៉ះពាល់ដល់កម្មករប្រមាណជាង ១៥០,០០០ នាក់ ដែលភាគច្រើនជាស្រ្តី។ យោងតាមអង្គការ CARE Cambodia កម្មការិនីមានកាតព្វកិច្ចដូចគ្នា និងជានិច្ចកាលជាអ្នកឧបត្ថម្ភផ្តាច់មុខដល់គ្រួសាររបស់ពួកគេ ដោយបានផ្តល់ប្រាក់ខែរបស់ខ្លួនច្រើនជាង ៤០% ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។ ជាលទ្ធផល ពួកគេ និងគ្រួសាររបស់ពួកគេបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយវិបត្តិកូវីដ-១៩ និងតម្រូវឱ្យមានជំនួយយេនឌ័រជាក់លាក់ (gender-specific)។
ដើម្បីកំណត់ភាពចាំបាច់នៃយេនឌ័រជាក់លាក់ (gender-specific) នៅក្រោយពេលវិបត្តិ អង្គការ CARE Cambodia បានប្រើប្រាស់បណ្តុំវិភាគយេនឌ័ររហ័សរបស់ខ្លួន ដែលជាដំណើរការវាយតម្លៃ ៥ជំហានក្នុងការវាយតម្លៃអំពីតម្រូវការរបស់ស្រ្តី បុរស ក្មេងប្រុស និងក្មេងស្រី ដើម្បីកសាងផែនការឆ្លើយតបផ្នែកមនុស្សធម៌។ ទិន្នន័យដែលប្រមូលបាន វាបានកំណត់នូវកត្តាដែលត្រូវបញ្ចូលក្នុងបណ្តុំសុខុមាលភាពសម្រាប់បុគ្គលិកជាស្រ្តី។
មូលនិធិវីអេហ្វ (VF Foundation) ជឿជាក់ថា ការគាំទ្រដល់ស្រ្តីនឹងចូលរួមចំណែកដល់ការលើកកម្ពស់សហគមន៍ ជាពិសេសក្នុងពេលនៃវិបត្តិនេះ។ ដូច្នេះហើយបានជា មូលនិធិវីអេហ្វ (The VF Foundation) បានបរិច្ចាគថវិកាចំនួន ៥០,០០០ដុល្លារអាមេរិក ដល់អង្គការ CARE Cambodia ដើម្បីគាំទ្រដល់កម្មការិនីរោងចក្រដែលមានប្រតិបត្តិការនៅរាជធានីភ្នំពេញក្នុងប្រទេសកម្ពុជា ជាតំបន់ដែលកម្មកររោងចក្ររាប់ពាន់នាក់អាចហៅបានថាជាផ្ទះ។
ការបរិច្ចាគរបស់ មូលនិធិវីអេហ្វ (The VF Foundation) បានផ្តល់ជំនួយជាឃីតអនាម័យសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនជាង ៩,០០០កញ្ចប់ ដែលរួមមានសាប៊ូ ម៉ាស់មុខ សំឡីអនាម័យ ថ្នាំដុសធ្មេញ ច្រាសដុសធ្មេញ និងកូនកន្សែងជូតដៃ។
លោក Jan Noorlander នាយករងប្រចាំប្រទេសនៃអង្គការ CARE International ប្រចាំនៅកម្ពុជាបានថ្លែងថា៖
ដើម្បីជួយឱ្យទទួលបាននូវតម្រូវការប្រកបដោយសក្តានុពលនៅពេលអនាគត អង្គការ CARE International ប្រចាំនៅកម្ពុជាកំពុងចងក្រងនូវរបាយការណ៍ស្តីពីផលប៉ះពាល់រយៈពេលយូរដោយសារជំងឺកូវីដ-១៩ ចំពោះកម្មការិនីកាត់ដេរ។ មូលនិធិវីអេហ្វ (The VF Foundation) នឹងផ្អែកលើលក្ខណៈវិនិច្ឆ័យសំខាន់ៗទាំងនេះ ដើម្បីធ្វើការសម្រេចផ្តល់ជំនួយហិរញ្ញប្បទាននាពេលអនាគត។
អង្គការ GoodWeave International ៖ ជំនួយសម្រាប់កុមារឥណ្ឌា
នៅទូទាំងប្រទេសឥណ្ឌា កម្មកររោងចក្រ និងកូនៗរបស់ពួកគេបានឆ្លងកាត់នូវបញ្ហាប្រឈមជាច្រើន ដែលបង្កដោយជំងឺកូវីដ-១៩។ កម្មកររោងចក្រលើសពី ៨០% ត្រូវបានធ្វើការស្ទាបស្ទង់មតិដោយអង្គការ GoodWeave បានបញ្ជាក់ថា ពួកគេបានបាត់បង់ការងាររបស់ខ្លួនចាប់តាំងពីកើតមានការរាតត្បាតដោយជំងឺកូវីដ-១៩ មកម្ល៉េះ។ មនុស្សជាច្រើនបានតស៊ូខិតខំស្វែងរកចំណីអាហារដាក់លើតុសម្រាប់គ្រួសាររបស់ពួកគេចាប់តាំងពីពេលនោះមក។
ដើម្បីជួយដល់ប្រជាជនដែលរងផលប៉ះដោយការរាតត្បាតជាសកលទាំងនោះ មូលនិធិវីអេហ្វ (The VF Foundation) បានបរិច្ចាគថវិកាចំនួន ៥០,០០០ដុល្លារអាមេរិក ដល់អង្គការ Goodweave ដើម្បីជួយសម្រាលដល់ការលំបាករបស់កម្មករនៅក្នុងប្រទេសឥណ្ឌា។ ការបរិច្ចាគនេះបានចូលរួមចំណែកដោយផ្ទាល់ដល់ការផ្តល់កញ្ចប់ម្ហូបអាហារដល់ប្រជាជនជាង ៤ ០០០គ្រួសារ ដែលមានសមាជិក ៤នាក់ សម្រាប់រយៈពេលពេញមួយខែ។ កញ្ចប់ដែលមានវេចខ្ចប់នូវអង្ករ ម្សៅ សណ្តែក ប្រេងឆា ស្ករ អំបិលក៏ដូចជាសាប៊ូ បានផ្តល់នូវសារធាតុចិញ្ចឹមចាំបាច់សម្រាប់ទ្រទ្រង់ជីវិតក្នុងពេលវេលាដ៏សំខាន់នេះ។ ជារួមកញ្ចប់អំណោយនេះត្រូវបានផ្តល់ដល់កម្មកររោងចក្រ និងកូនៗរបស់ពួកគេសរុបប្រមាណជាង ១៦,០០០នាក់ ស្ថិតនៅភាគខាងជើងនៃប្រទេសឥណ្ឌា។
កញ្ចប់ដែលផ្តល់ជូនមានដាក់បញ្ចូលនូវអាហារដែលមានសារធាតុចិញ្ចឹម ម៉ាសមុខ និងបរិក្ខារអនាម័យ ដើម្បីជួយឱ្យកុមារមានសុខភាពល្អ និងមានសុវត្ថិភាពនៅសាលារៀន។ របបអាហារនៃគ្រាអាសន្នត្រូវបានផ្តល់ជូនដល់ប្រជាជនដែលរស់នៅក្នុង និងជុំវិញទីក្រុងហ្គួរហ្គ៊ន (Gurgaon) ដែលជាទីក្រុងមួយស្ថិតនៅភាគនីរតិនៃរដ្ឋធានីញ៉ូវដេលី (New Delhi) ស្ថិតក្នុងរដ្ឋហារីយ៉ាណា (Haryana) និងតំបន់ជុំវិញទីក្រុងហ្គាហ្ស៊ីយ៉ាបាដ (Ghaziabad) និងទីក្រុងហ្វារីដាបាដ (Faridabad)ដែលមានកម្មកររាប់ពាន់អ្នករស់នៅ។
ការផ្តល់នូវកញ្ចប់ជំនួយសម្រាប់ជុំចុងក្រោយនេះ ធ្វើឡើងជាបឋមដោយបុព្វហេតុនៃការធ្វើយុទ្ធនាការទីផ្សារ ដែលអនុវត្តដោយសាជីវកម្មវីអេហ្វក្នុងការបង្ហាញស្បែកជើងម៉ាកយីហោ Altra®។ ក្នុងខែមេសា ឆ្នាំ២០២០ ម៉ាកយីហោនេះបានបន្តបរិច្ឆាគបន្ថែមដល់យុទ្ធនាការផ្សព្វផ្សាយស្បែកជើងសម្រាប់មូលនិធិ GlobalGiving COVID Relief Fund។ មូលនិធិវីអេហ្វ (The VF Foundation) បានផ្គូរផ្គងការទិញពីរចំណាយមួយ ដែលបានធ្វើឱ្យកើនឡើងនូវទំហំទឹកប្រាក់ជំនួយរហូតដល់ទៅបីដង ដោយទទួលបានថវិកាបរិច្ឆាគសរុបចំនួន ១០០,០០០ ដុល្លារអាមេរិក។ នេះសបញ្ជាក់បន្ថែមថា សាជីវកម្មវីអេហ្វ គ្រួសារនៃម៉ាកយីហោនានា និង មូលនិធិវីអេហ្វ (The VF Foundation) រួមគ្នាពិតជាខ្លាំងក្លាប្រាកដមែន។
អំពីសាជីវកម្មវីអេហ្វ (VF Corporation)
សាវជីវកម្មវីអេហ្វ(VF Corporation) ត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៨៩៩ គឺជាក្រុមហ៊ុនវាយនភណ្ឌ ស្បែកជើង និងគ្រឿងលម្អធំជាងគេលើពិភពលោក ដោយបានតភ្ជាប់មនុស្សទៅនឹងរបៀបរស់នៅ សកម្មភាព និងបទពិសោធដ៏សប្បូរបែបរបស់ពួកគេ តាមរយៈគ្រួសារនៃនិមិត្តរូបពីខាងក្រៅ ដែលជាម៉ាកយីហោល្បីៗ រួមមាន Vans®, The North Face®, Timberland® and Dickies® ជាដើម។ គោលបំណងរបស់យើងគឺផ្តល់ឥទ្ធិពលដល់ចលនានៃរបៀបរស់នៅដែលសកម្មនិងប្រកបដោយចីរភាព សម្រាប់ភាពកាន់តែប្រសើរឡើងរបស់មនុស្សនិងភពផែនដីរបស់ពួកយើង។ យើងតភ្ជាប់គោលបំណងនេះជាមួយនឹងការវិវត្តឥតឈប់ឈរ ដើម្បីសម្រេចបានក្នុងការបង្កើតតម្លៃសម្រាប់គ្រប់ភាគីពាក់ព័ន្ធ និងប្រើប្រាស់ក្រុមហ៊ុនយើងជាកម្លាំងសម្រាប់អំពើល្អ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលអាន vfc.com។
អំពីមូលនិធិវីអេហ្វ (The VF Foundation)
មូលនិធិវីអេហ្វ(The VF Foundation) គាំទ្រដល់អង្គការមិនស្វែងរកប្រាក់ចំណេញ ក្នុងការជំរុញចលនាធ្វើឱ្យមនុស្សនិងភពផែនដីឱ្យកាន់តែមានភាពប្រសើរឡើង រួមបញ្ចូលទាំងសកម្មភាពដែលកំណត់ការងារដែលស័ក្តិសម ដើម្បីដោះស្រាយនូវបញ្ហាពីខាងក្រៅ និងលើកកម្ពស់ពិពិធកម្ម សមធម៌ និងការដាក់បញ្ចូល ដោយសារយើងមានសិទ្ធិសេរីភាពក្នុងការបំពេញកិច្ចការទាំងនេះ។ ដើម្បីយល់ដឹងបន្ថែម សូមអាន https://www.vfc.com/our-company/the-vf-foundation។
ទំនាក់ទំនងព័ត៌មាន៖
លោក Becky Cho អនុប្រធាន
កិច្ចការសាជីវកម្មប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក
អ៊ីម៉ែល៖ [email protected]៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]