ភ្នំពេញ៖ ចនចន័្ទ លក្ខិណា គឺជាតារាសម្តែងជើងចាស់មួយរូបនៅក្នុងប្រទេសកម្ពុជា ដែលធ្លាប់បានសាងស្នាដៃជាច្រើនទៅលើខ្សែភាពយន្តជាច្រើនរាប់មិនអស់ ដែលរួមមានទាំងគុណភាពល្អៗ ធ្វើឲ្យប្រជាជនជាច្រើនស្រលាញ់គាំទ្រយ៉ាងច្រើនកុះករផងដែរ។

ជាការពិតណាស់ អាចនិយាយបានថា តារាស្រីរូបនេះ ទទួលនាមជាតារាសម្តែងជើងចាស់ដ៏ពោរពេញទៅដោយទេព កោសល្យនិង ជោគជ័យផងដែរ ប៉ុន្តែអ្វីដេលធ្វើឲ្យ អ្នកនាង កាន់តែទទួលបានគាំទ្របន្ថែមនោះគឺ សម្រស់ស្រស់ស្អាតដែលអំណោយផលពីធម្មជាតិតែម្តង ដូច្នេះហើយគឺសូម្បីតែកូនស្រីវិញក៏មិនធម្មតានោះដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក កាលពីម្សិលមិញនេះ ចនចន័្ទ លក្ខិណា បានបង្ហោះរូបភាព ប៉ុន្មានសន្លឹក ដែលបង្ហាញពីសម្រស់ខ្លួននិង ជាពិសេសគឺសម្រស់របស់កូនស្រី ដែលមានវ័យទើបតែ១៤ឆ្នាំ ប៉ុណ្ណោះ ប៉ុន្តែក្រឡេកមើលសម្រស់វិញគឺ ស្អាតមិនខុសពីម្តាយកាលពីនៅក្មេងនោះទេ ដោយទម្រង់មុខរាងពងក្រពើនិង សាច់មុខសម៉ត់ខៃ និយាយរួមទៅ គឺដូចគ្នាបេះបិទតែម្តង។

អ្នកប្រើប្រាស់បណ្តាញសង្គម ពោលពាក្យសរសើរពេញៗមាត់តែម្តង ដោយហ្វេនខ្លះវិញគ្រាន់តែឃើញ រូបនេះក៏នឹងឃើញដល់ ចនចន័្ទ លក្ខិណា កាលពីអ្នកនាងមានវ័យស្របាលៗនេះផងដែរ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

ចនចន័្ទ លក្ខិណា
ចនចន័្ទ លក្ខិណា
ចនចន័្ទ លក្ខិណា
ចនចន័្ទ លក្ខិណា
ចនចន័្ទ លក្ខិណានិង កូនស្រី
ចនចន័្ទ លក្ខិណានិង កូនស្រី
ចនចន័្ទ លក្ខិណានិង កូនស្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចនច័ន្ទ លក្ខិណា