ភ្នំពេញ៖ ជាការពិតណាស់ បើនិយាយដល់អតីតតារាចម្រៀងប្រចាំផលិតកម្មរ៉ក់ អ្នកនាង អ៊ុត ចរិយា ដែលជាម្ចាស់បទ  «ក្រវ៉ាន់សៀមរាប» ប្រិយមិត្តភាគច្រើនច្បាស់ជាស្គាល់នាងយ៉ាងច្បាស់រួចមកហើយតាមរយៈការងារសិល្បៈរបស់នាងកាលពីជាង១០ឆ្នាំមុន។ តែក្រោយមក ផលិតកម្មដ៏ធំមួយនោះក៏បិទលែងដំណើរការទៀត ហើយអតីតតារាចម្រៀងរូបនេះក៏បានលាឈប់ពីសិល្បៈទាំងស្រុងផងដែរ ដោយប្ដូរមកប្រកបមុខជំនួញផ្ទាល់ខ្លួនវិញ។  

ទន្ទឹមនឹងនេះ ក្រោយពេលដែលបាត់មុខពីសិល្បៈជាង ១០ឆ្នាំកន្លងទៅ អតីតតារាចម្រៀង  អ៊ុត ចរិយា នៅតែដក់ជាប់ក្នុងចិត្តមហាជនជាច្រើនជាមួយបទចម្រៀងដ៏ពីរោះលន្លង់លន្លោចរបស់នាង ដែលមនុស្សគ្រប់គ្នាតែងតែចាក់ស្ដាប់រហូតដល់សព្វថ្ងៃមិនជិនណាយឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិសេសបើងាកមកមើលពីជីវិតឯកជនរបស់នាងជាមួយគ្រួសារវិញ ហ្វេនៗក៏នៅតែតាមដានរាល់គ្រប់សកម្មភាពនៅលើបណ្ដាញសង្គមផងដែរ។ ដោយក្នុងនោះ យើងក៏ឃើញថា សព្វថ្ងៃអតីតតារាស្រីរូបនេះ មានកូនបីនាក់ទៅហើយ ហើយគ្រួសាររបស់នាងក៏បានរស់នៅជាមួយគ្នាប្រើជីវិតយ៉ាងសាមញ្ញៗ តែក៏មើលទៅមានក្ដីសុខ និងមានសុភមង្គលខ្លាំងមិនចាញ់អ្នកនៅក្នុងរង្វង់សិល្បៈប៉ុន្មាននោះដែរ៕

ទស្សនារូបភាពខាងក្រោម៖

 អ៊ុត ចរិយា 
 អ៊ុត ចរិយា 
 អ៊ុត ចរិយា និងគ្រួសារ
 អ៊ុត ចរិយា និងគ្រួសារ
 អ៊ុត ចរិយា និងគ្រួសារ
 អ៊ុត ចរិយា និងគ្រួសារ
 អ៊ុត ចរិយា និងគ្រួសារ
 អ៊ុត ចរិយា និងគ្រួសារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អ៊ុត ចរិយា