ភ្នំពេញ៖ បើបកទៅរំឮកកាលពីជាង១០ឆ្នាំមុន អតីតតារាចម្រៀងស្រីម្ចាស់បទ «ក្រវ៉ាន់សៀមរាប» អ្នកនាង អ៊ុត ចរិយា ពិតជាទទួលបានការគាំទ្រច្រើនតាមរយៈសម្លេងដ៏ពីរោះរបស់នាង រហូតធ្វើឲ្យបទចម្រៀងមួយបទនេះ រួមនិងបទមួយចំនួនទៀត នៅតែអាចធ្វើឲ្យអ្នកគាំទ្រចាក់ស្ដាប់មកដល់សព្វថ្ងៃ ទោះបីជាពេលនេះនាងបានដកខ្លួនពីសិល្បៈទៅហើយ។

ជាមួយគ្នានេះដែរ ក្រោយដើរចេញពីវិស័យសិល្បៈជាច្រើនឆ្នាំ អ្នកនាង អ៊ុត ចរិយា ក៏បានរៀបការមានគ្រួសារ និងមានកូនប្រុសស្រីចំនួន ៣នាក់ រស់នៅតាមបែបសាមញ្ញៗនៅឯស្រុកកំណើត ម្ដុំព្រែកហូរ ប្រកបមុខរបរផ្ទាល់ខ្លួន និងចំណាយពេលវេលាជាមួយគ្រួសារយ៉ាងមានសុភមង្គលខ្លាំងតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាក៏ដោយ ទោះបីជាអតីតតារាស្រីរូបនេះ លែងបង្ហាញខ្លួនក្នុងកម្មវិធីសិល្បៈនានាក្ដី ប៉ុន្តែសម្រាប់នៅលើបណ្ដាញសង្គម អ្នកគាំទ្រនៅតែតាមដានពីជីវិតឯកជនរបស់នាង ពិសេសនៅពេលដែលបានឃើញពីជីវិតគ្រួសាររបស់នាងមានសុភមង្គលបែបនេះ ក្នុងនាមជាអ្នកគាំទ្រក៏សប្បាយចិត្តជំនួសផងដែរ៕

ទស្សនារូបភាពខាងក្រោម៖

អ៊ុត ចរិយា និងគ្រួសារ
អ៊ុត ចរិយា និងគ្រួសារ
អ៊ុត ចរិយា និងគ្រួសារ
អ៊ុត ចរិយា និងគ្រួសារ
អ៊ុត ចរិយា និងគ្រួសារ
អ៊ុត ចរិយា និងគ្រួសារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អ៊ុត ចរិយា