ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ បើយោងតាមរយៈគណនីហ្វេសប៊ុកបុរសម្នាក់ដែលមានឈ្មោះថា Be Panda បានបង្ហោះវីដេអូឡាយដោយភ្ជាប់ជាមួយនឹងការបកស្រាយបទចម្រៀងជាច្រើនបទយ៉ាងពីរោះ ហើយអ្នកនិយមលេងអ៊ីនធើណេតជាច្រើនក៏កំពុងមានការចាប់អារម្មណ៍ច្រើនខ្លាំងផងដែរ។
ដោយក្នុងវីដេអូមួយនោះ កម្លោះសង្ហារូបនេះបានធ្វើការបកស្រាយនូវបទចម្រៀងជាច្រើនបទ ដែលសុទ្ធសឹងតែជាបទរបស់កំពូលតារាចម្រៀងជើងចាស់គឺអ្នកនាង ម៉េង កែវពេជ្ជតា ទាំងអស់តែម្ដង។ ហើយអ្វីដែលប្លែក និងមហាជននាំគ្នាសរសើរព្រោងព្រាតនោះគឺ បើទោះបីជាកម្លោះសង្ហារូបនេះជាមនុស្សប្រុសពិតមែន ប៉ុន្តែនៅពេលដែលរូបលោកបានច្រៀងចម្រៀងទាំងនោះ សម្លេងរបស់លោកពិតជាពីរោះលន្លង់លន្លោច ដូចមនុស្សស្រីខ្លាំងមែនទែន ពិសេសគឺអាចនិយាយបានថាស្ទើរតែដូចទៅនឹងម្ចាស់បទ អ្នកនាង ម៉េង កែវពេជ្ជតា បេះបិតតែម្ដង ដែលធ្វើឲ្យគ្រប់គ្នាបានស្ដាប់ហើយនាំគ្នាពោលពាក្យសរសើរនិងចុច Share ជាហូរហែផងដែរ៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតើប្រិយមិត្តយល់យ៉ាងម៉េចដែរ?
ចង់ជ្រាប់ច្បាស់ ទៅទស្សនានិងស្ដាប់វីដេអូខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]