ភ្នំពេញ៖ កាលពេលថ្មីៗនេះ បទចម្រៀងថ្មីរបស់ផលិតកម្មថោន ដែលបានបកស្រាយដោយកញ្ញារ៉ាប៊ី មានចំណង់ជើងថា មីខ្មៅ ត្រូវបានមហាជនគាំទ្រនិង រីះគន់ច្រើនប្រហែលគ្នា ប៉ុន្តែកញ្ញាក៏បានចេញមុខបកស្រាយអំពីការយល់ច្រឡំមួយនេះយ៉ាងក្បោះក្បាយផងដែរ។
ជាក់ស្តែង ម្សិលម្ងៃ៉មុននេះ យោងតាមផលិតកម្មថោន បានបង្ហោះវីដេអូ អំពីកញ្ញា រ៉ាប៊ី បាននិយាយបកស្រាយអំពីការយល់ច្រឡំមួយចំនួន ដែលយល់ថាអត្ថន័យបទមួយនេះ កញ្ញាបានបង្កប់ន័យ រើសអើងពណ៌សម្បុរចំពោះអ្នកដែលស្បែកពណ៌ខ្មៅ ប៉ុន្តែនៅក្នុងបទនេះ កញ្ញាក៏បានបដិសេធអំពីការយល់ឃើញបែបនេះ ដោយគោលបំណងធំបំផុតនៃការបង្កើតបទនេះគឺ ក្នុងដើម្បីឲ្យបងប្អូនមានការសប្បាយរីករាយជាមួយនឹង កាយវិការប្លែកកំប្លុកកំប្លែង ក្នុងបទចម្រៀងថ្មីនេះប៉ុណ្ណោះ ហើយចំណែក វីដេអូចម្រៀងវិញគឺ រ៉ាប៊ី លាបមុខខ្មៅគឺដើម្បីឲ្យសុីទៅនឹង អត្ថបទចម្រៀងនិង ចំណងជើងដែលបានដាក់នោះទេ។ ជាងនេះទៅទៀតបទចម្រៀងនេះគឺមានអត្ថន័យ លើកតម្កើនទៅអ្នកដែលស្បែកខ្មៅវិញ ដោយក្នុងបទចម្រៀងមានពាក្យថា យើងខ្មៅប៉ុន្តែយើងទៅសាលាមិនលីបម៉ោងជាដើម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រោយពីបានស្តាប់ការបកស្រាយមួយនេះរួចមក ឃើញថាហ្វេនជាច្រើន ក៏បានយល់ពីអ្វីដែលកញ្ញា រ៉ាប៊ី បានលើកឡើងតាមរយៈវីដេអូខ្លីមួយនោះផងដែរ ប៉ុន្តែទោះបីជាយ៉ាងណាក៏នៅតែឃើញមានមតិមួយចំនួនរិះគន់ចំពោះបទចម្រៀងនេះដដែល៕
សូមចូលទស្សនារូបភាពនិង វីដេអូខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]