ព្រះសីហនុ ៖ ថ្មីនេះតារាសម្តែងនិង ពិធីការនីដ៏ល្បីប្រចាំប្រទេសកម្ពុជា ឌួង ហ្សូរីដា បានបង្ហោះរូបភាពជាច្រើនសន្លឹកនៅសមុទ្រ ដែលបង្ហាញពីដំណើរកម្សាន្ត ថ្ងៃថ្មីក្នុងឆ្នាំ ២០២១ ធ្វើឲ្យផ្ទុះការចាប់អារម្មណ៍ខ្លាំង ពីសំណាក់មហាជនជាច្រើននាក់ផងដែរ។
យោងតាមហ្វេសប៊ុករបស់ តារាស្រីវ័យរូបនេះបានបង្ហាញ រូបភាពជាច្រើនសន្លឹក នៅឆ្នេរសមុទ្រមួយកន្លែង ជាមួយនឹងរូបរាងស្លីម ស្រស់ស្អាត សាច់សខ្ចី គួបផ្សំនឹងសម្លៀកបំពាក់ អាវស ខោខូវប៊យ បែបធម្មតាៗ សាមញ្ញៗ ប៉ុន្តែមើលទៅពិតជាសុីវិល័យ និងសមរម្យមែនទែន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រោយពីបានឃើញដូច្នេះរួចមក អ្នកគាំទ្រក៏បានពោលសរសើរអំពីការតុបតែងខ្លួន ដែលមើលទៅមានលក្ខណៈសមសួន មិនឆើតឆាយជ្រុល ដែលមានភាពសុីចង្វាក់ជាមួយនឹងសម្រស់ ឌួង ហ្សូរីដា ទៀតផង មើលទៅពិតជានៅតែស្អាតដដែល ទោះបីជាពេលវេលាចេះតែកន្លងផុតទៅយូរយ៉ាងណាក្តី៕
សូមចូលទស្សនារូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]