ព្រះសីហនុ៖  ពីមួយឆ្នាំទៅមួយឆ្នាំ តារាសម្ដែងប្រុសរូបសង្ហា រាងខ្ពស់ស្រឡះលោក ប៉ែន ភ័ក្រ សុធារិទ្ធ កាន់តែទទួលបានការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជនគ្រប់មជ្ឈដ្ឋាន ជាពិសេស រាល់សកម្មភាពក្នុងវិស័យសិល្បៈ និងជីវិតឯកជនរបស់តារាប្រុសរូបនេះ តែងតែមានហ្វេនចាំតាមដាន ចង់ដឹងចង់លឺជានិច្ច។ មិនតែប៉ុណ្ណោះ មួយរយៈចុងក្រោយនេះ តារារូបនេះ តែងតែដើរលេងតាមរមណីយដ្ឋាននានា ដើម្បីលំហែកាយពេលទំនេរពីការងារផងដែរ។ 

ម្យ៉ងវិញទៀត ពេលលោក ប៉ែន ភ័ក្រ សុធារិទ្ធ ដើរលេងម្ដងៗមិនភ្លេចនោះទេ ក្នុងការថតរូបស្អាតៗ ព្រមទាំងពូកែរៀបចំខ្លួន មិនដែលធ្វើឲ្យអ្នកគាំទ្រខកបំណងឡើយ ដោយមិនថាចំពោះសម្លៀកបំពាក់ ម៉ូតសក់នោះទេ លោកតែងខ្លួនយ៉ាងសង្ហា មើលទៅពិតជាទាក់ទាញតែម្ដង។ លើសពីនេះទៅទៀត ចាប់តាំងពីតារារូបនេះ ឈានជើងចូលសិល្បៈមក គេឃើញរូបសម្បត្តិលោកនៅតែស្អាត ដោយឡែក បើទោះបីតារារូបនេះ មានវ័យកាន់តែជ្រេ តែលោកនៅតែធ្វើឲ្យហ្វេនលង់នឹងសម្រស់ជានិច្ច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ថ្មីៗនេះ លោក ប៉ែន ភ័ក្រ សុធារិទ្ធ បានបង្ហោះរូប ៣សន្លឹក ដោះអាវបង្ហាញសាច់ដុំធំៗតឹងណែន នៅឆ្នេរសមុទ្រ មើលទៅពិតជាស៊ីអារម្មណ៍ ទាក់ភ្នែកខ្លាំងតែម្ដង។ ក្នុងនោះដែរបើមើលតាមរូបភាពនាពេលនេះ តារារូបនេះ កាន់តែមានសាច់ដុំធំជាងមុន ទាំងដើមទ្រូង និងដៃ ចំណែកក្បាលពោះក៏មានភាពរាបស្មើគ្មានខ្លាញ់នោះទេ។ ហើយរូបភាពប៉ុន្មានសន្លឹកនេះ ត្រូវបានអ្នកគាំទ្រជាច្រើន បានសរសើរពីរូបសម្បិត្តលោកគ្រប់គ្នា ខណៈបង្ហោះរូបយ៉ាងទាក់ទាញនៅសមុទ្រយ៉ាងដូច្នេះ៕

សូមទស្សនារូបភាពខាងក្រោម៖

 លោក ប៉ែន ភ័ក្រ សុធារិទ្ធ
 លោក ប៉ែន ភ័ក្រ សុធារិទ្ធ
 លោក ប៉ែន ភ័ក្រ សុធារិទ្ធ
 លោក ប៉ែន ភ័ក្រ សុធារិទ្ធ
 លោក ប៉ែន ភ័ក្រ សុធារិទ្ធ
 លោក ប៉ែន ភ័ក្រ សុធារិទ្ធ
 លោក ប៉ែន ភ័ក្រ សុធារិទ្ធ
 លោក ប៉ែន ភ័ក្រ សុធារិទ្ធ
 លោក ប៉ែន ភ័ក្រ សុធារិទ្ធ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៉ែន ភ័ក្រ សុធារិទ្ធ