កម្សាន្ត៖ ច្បាស់ណាស់ ប្រិយមិត្តមួយចំនួនធំប្រាកដជាធ្លាប់បានសរសើរពីរូបសម្រស់ ក៏ដូចជារូបសម្បត្តិរបស់សិល្បករ សិល្បការិនី។អាចនិយាយបានថា អ្នកសិល្បៈសម្រស់គឺជារឿងដ៏សំខាន់បំផុត ព្រោះសម្រស់ជាផ្នែកមួយដែលអាចទាក់ទាញចំណាប់អារម្មណ៍ពីមហាជនបានយ៉ាងឆាប់រហ័ស។
យ៉ាងណាមិញ បើក្រឡេកមើលរូបសម្បត្តិសិល្បករ៣រូប មុនឈានជើងចូលសិល្បៈដំបូងៗ ប្រៀបនឹងសម្រស់បច្ចុប្បន្ន ពិតជាខុសឆ្ងាយពីគ្នាដាច់ស្រឡះតែម្ដង។ ដោយពីមុនរូបរាងស្គម មិនសូវពូកែរៀបចំខ្លួនប៉ុន្មានឡើយ ប៉ុន្តែបើលមើលរូបរាងមុខមាត់ពេលនេះ គឺស្អាតសង្ហា ហើយថែមទាំងចេះរៀបចំខ្លួនបានយ៉ាងលេចធ្លោ គួរឲ្យទាក់ទាញតែម្ដង។ ហើយតារាខ្មែរដែលប្ដូររូបសម្រស់ប្លែកខុសពីកាលពីមុនខ្លាំងនោះមានដូចជា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១៖ លោក ប៉ែន ភ័ក្រ សុធារិទ្ធ
ឈានជើងចូលសិល្បៈតាំងពីឆ្នាំ២០១០ កម្លោះសង្ហាលោក ប៉ែន ភ័ក្រ សុធារិទ្ធ កាន់តែទទួលបានប្រជាប្រិយភាពខ្លាំង។ បើមើលលើរូបសម្បត្តិ តារារូបនាះស្រស់សង្ហា ជាពិសេសរូបរាងមានសាច់ដុំធំៗ មានភាពទាក់ទាញតែម្ដង។


២៖ លោក សេង មង្គល
តារាសម្ដែង និងពិធីករសាច់ដុំធំ កង់ៗកំពុងរាយមន្តស្នេហ៍ដាក់ហ្វេននារីៗឲ្យលង់នឹងរូបសម្បត្តិលោកគ្រប់គ្នា។ ម្យ៉ាងបច្ចុប្បន្ន លោកសេង មង្គល កាន់តែទទួលបានប្រជាប្រិយភាពខ្លាំងគួរឲ្យកត់សម្គាល់។


៣៖ លោក នី រតនា
តារាចម្រៀងលោក នី រតនា ក្រោយឈ្នះពានពីកម្មវិធី Cambodian Idol តារារូបនេះរឹតតែទទួលបានការគាំទ្រពីមហាជន។ បើក្រឡេកមើលរូបសម្បត្តិ ប៉ាៗសម័យថ្មីរូបនេះ កាន់តែសង្ហា ហើយការរៀបចំខ្លួនក៏រឹតតែទាន់សម័យ ទាក់ទាញជាងមុន ខុសពីពេលចូលសិល្បៈដំបូងៗ៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]