ភ្នំពេញ៖ សង្កេតឃើញថាក្នុងពេលបច្ចុប្បន្ននេះ កេរ្តិ៍ឈ្មោះ របស់តារាសម្តែងស្រីវ័យក្មេង អៀ ម៉េងលិ គឺកាន់តែមានសន្ទុះខ្លាំងខ្លាជាងមុនច្រើន ដោយឃើញថាចំនួនអ្នកគាំទ្រ គឺកាន់តែកើនឡើងជាលំដាប់ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះតែម្តង។

ជាការពិតណាស់ តារាស្រីរូបនេះ ធ្លាប់ប្រឡូកក្នុងវិស័យសិល្បៈច្រើនឆ្នាំរួចហើយដែរ ប៉ុន្តែក្នុងពេលក្រោយៗនេះ​ ហាក់បីដូចជាមិនសូវឃើញវត្តមានកញ្ញានៅតាមបទចម្រៀងថ្មីៗឡើយ ប៉ុន្តែទោះបីជាមានរឿងនេះក្តីក៏ តារាមួយដួងនេះនៅតែបង្ហាញខ្លួននៅតែបណ្តាញសង្គមហ្វេសប៊ុក ជាមួយសម្លៀកបំពាក់ជាច្រើនម៉ូតច្រើនម៉ាកដដែល ដែលជាហេតុធ្វើឲ្យប្រជាប្រិយកញ្ញានៅមានស្ថេរភាពដដែល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក កាលពីយប់មិញនេះ អៀ ម៉េងលិ បានបង្ហាញសម្រស់តាមរយៈរូបថតថ្មីៗទៀតហើយ ដោយលើកនេះគឺបង្អួតរាងដ៏សខ្ចី ម៉ត់រលោងស្រិលជាមួយនឹង ឈុតហែលទឹកដ៏ស្រស់ស្អាត ដែលមើលទៅគឺមានភាពទាក់ទាញ និង សុីវិល័យម៉្យាង។

ក្រោយពីបានឃើញដូច្នេះរួចមក ហ្វេនជាច្រើនដែលជាអ្នកគាំទ្រតារារូបនេះបានចូលមកបញ្ចេញមតិសរសើរជាច្រើនហូរហែរ ទៅលើតារាស្រីរូបនេះអំពីសម្រស់កញ្ញា ដែលមានលក្ខណៈសមសួន ជាមួយនឹងឈុតហែលទឹកមួយនេះផងដែរ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

អៀ ម៉េងលិ 
អៀ ម៉េងលិ 
អៀ ម៉េងលិ 
អៀ ម៉េងលិ 
អៀ ម៉េងលិ 
អៀ ម៉េងលិ បង្ហោះរូបថ្មី
អៀ ម៉េងលិ បង្ហោះរូបថ្មី
អៀ ម៉េងលិ បង្ហោះរូបថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អៀ ម៉េងលិ( ហៅអូនមី)