ភ្នំពេញ: តារាសម្តែងដែលមានសម្បុរស្រអែម សង្ហា មានកម្ពស់ខ្ពស់ស្រលះ ប្រកបដោយទេពកោសល្យ គឺលោក ណាខុន កាលពីពេលថ្មីៗនេះបានសម្រេចចិត្តរៀបចំពិធីសែនចងដៃ បង្រ្គប់កិច្ច តាមទំនៀមទំន្លាប់ខ្មែរ ជាមួយភរិយារបស់លោក យ៉ាងមានក្តីសុខ និងកំពុងតែសាងជាចំណាប់អារម្មណ៍ដល់ប្រិយមិត្ត ពិសេសហ្វេនៗដែលជាអ្នកគាំទ្រដល់លោកតែម្តង។

យ៉ាងណាមិញក្រោយបានបង្ហាញមុខ ជាសាធារណៈអស់ពេលជាច្រើនខែឆ្នាំមកនេះ ពេលនេះ តារាប្រុសរូបនេះ និងគូស្នេហ៍ បានសម្រេចចិត្ត រៀបចំពិធី សែនជំនួសឲ្យការរៀបការធំដុំ ស្របពេលរដូវកាលកូវីដ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយនៅក្នុងកម្មវិធីសែនចងដៃរបស់លោក និងភរិយាតារារូបនេះ ក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងណាស់ដែរគឺ មានការរៀបចំពិធី ប្រារព្ធទៅយ៉ាងអធិកអាធម ពិសេសប្រព្រឹត្តទៅដោយស្នាមញញឺម និងក្តីរីករាយតែម្តង ទោះបីមិនរៀបចំធំដុំក្តី៕

ចង់ដឹងថាតើលោកណាខុន និងភរិយាស្វីតយ៉ាងណា ខាងក្រោមនេះជារូបភាពនៃពិធីសែនចងដៃរបស់លោកណាខុន និងភរិយា:

លោកណាខុន និងនិងភរិយា
លោកណាខុន និងនិងភរិយា
លោកណាខុន និងនិងភរិយា
ពិធីសែនតាមទំនៀមទម្លាប់ខ្មែរ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ណាខុន