ភ្នំពេញ៖ ជាការពិត មួយរយៈមុនប្រិមិត្តច្បាស់ជាបានដឹង និងឃើញសកម្មភាពតារាចម្រៀងប្រុសវ័យក្មេងមានមុខមាត់ស្អាត ថៃ អតិជាតិបុត្រ មានភាពស្និទ្ធស្នាលជាមួយតារាសម្ដែងស្រីឆ្នើមកញ្ញា ដួង ម៉ានិច។ ដោយសកម្មភាពស្និទ្ធស្នាលទាំងនោះ បានធ្វើឲ្យមហាជន និងហ្វេនជាច្រើន មានភាពងឿងឆ្ងល់ពីទំនាក់ទំនងរបស់អ្នកទាំងពីរគ្រប់គ្នាតែម្ដង។ ជាពិសេស គ្រប់រូបភាព ដែលតារាប្រុសស្រីពីរដួងនេះបង្ហោះម្ដងៗ មានភាពផ្អែមល្ហែម ស្វីតៗដូចជាគូស្នេហាយ៉ាងដូច្នោះដែរ។
តែមួយរយៈចុងក្រោយនេះ តារាពីររូបនេះហាក់បីដូចជានៅឆ្ងាយពីគ្នាជាងមុន ខណៈរវល់ជាមួយនឹងការងារសិល្បៈរៀងៗខ្លួន។ បើទោះបី ពេលនេះ អ្នកទាំងពីរ មិនសូវបង្ហោះរូបស្និទ្ធស្នាលដូចពេលមុន តែតារាប្រុសស្រីទាំងពីររូបនេះ នៅតែឆ្លៀតជួបគ្នាម្ដងម្កាល់ បន្ទាប់ពីទំនេរពីការងារផងដែរ។ យ៉ាងណាមិញ ថ្មីៗនេះ ថៃ អតិជាតិបុត្រ បានបង្ហាញវត្តន៍មានក្នុងកម្មវិធី ចឹងហ្អ៎ ហើយខណៈពេលសម្ភាសន៍នោះដែរ ពិធីករក៏បានសួរទៅកាន់ តារារូបនេះថាមានទំទាក់ទំនងស្នេហាជាមួយកញ្ញា ដួង ម៉ានិច ពិតឬក៏យ៉ាងណា? ស្រាប់តែពេលនោះ លោកបាននិយាយពីអារម្មណ៍ពិតដោយមិនលាក់លៀមយ៉ាងដូច្នេះថា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ផងដែរថា បើទោះបី កញ្ញា ដួង ម៉ានិច មានអាយុច្រើនជាងលោក ថៃ អតិជាតិបុត្រ ដល់ទៅ១២ឆ្នាំ តែតារាប្រុសវ័យក្មេងរូបនេះ មិនបានគិតរឿងអាយុនោះទេ សំខាន់ពេលនេះអ្នកទាំងពីរស្រលាញ់គ្នា យល់ចិត្តគ្នាគ្រប់គ្រាន់ហើយ។ តួយ៉ាង ដោយព័ត៌មានលេចលឺថាតារាប្រុសស្រីមួយគូនេះមានអារម្មណ៍ល្អចំពោះគ្នាបែបស្នេហាជាយូរមកក៏ដោយ តែទើបតែថ្មីៗនេះ តារាចម្រៀងរូបនេះ ទើបចេញមុចទម្លាយអារម្មណ៍ប្រាប់ឲ្យហ្វេនបានដឹងច្បាស់ៗតែម្ដង៕
ប្រភពវីដេអូ៖ Jeng-or ចឹងហ្អ៎
សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]