គ្រប់មុខម្ហូបទាំងអស់ គ្នាយើងភាគច្រើនតែងប្រើស្ករ ដើម្បីបង្កើនរសជាតិ ប៉ុន្តែជាធម្មតា យើងនៅមិនទាន់ប្រើប្រាស់ស្ករឲ្យបានត្រឹមត្រូវតាមមុខនាទីដែលគេផលិតនៅឡើយទេ។ ស្ករសម្រាប់ប្រើប្រាស់បច្ចុប្បន្ន មានច្រើនប្រភេទ នឹងសម្រាប់ប្រើប្រាស់ខុសៗគ្នា ដើម្បីបង្កើនរសជាតិ។ ហេតុនេះ “Hello គ្រូពេទ្យ” នឹងណែនាំប្រភេទស្ករ ក៏ដូចជាការប្រើប្រាស់ចំគោលដៅ អាហារណាគួរប្រើស្ករប្រភេទណា ឲ្យគ្នាយើងបានដឹង។
១- ស្ករធម្មតា ឬស្ករស
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សស្ករធម្មតា ឬស្ករស មានប្រើប្រាស់សឹងគ្រប់ផ្ទះបាយទាំងអស ខណៈម្ហូបស្ទើរគ្រប់មុខ សុទ្ធតែប្រើស្ករស ដោយសារតែវា ប្រើបានជាមួយម្ហូបច្រើនមុខ មិនថាស៊ុប សាលាដ ឬបបរ ក្តី។ ចំពោះការធ្វើម្ហូប គេចូលចិត្ដប្រើស្ករធម្មតា ឬស្ករម៉ត់ ដោយសារតែវាងាយរលាយ និងផ្ដល់ឱជារសឈ្ងុយឆ្ងាញ់។
២- ស្ករផ្លែឈើ
បើប្រៀបធៀបជាមួយស្ករធម្មតា ឬស្ករម៉ត់ យើងឃើញថា ស្ករផ្លែឈើល្អប្រើជាងឆ្ងាយណាស់ ព្រោះវាមានរូបរាងគ្រីស្តាល់ច្បាស់ៗ ច្រើនជាងស្ករធម្មតា។ ដោយសារតែទំហំរូបរាងបែបនេះហើយ បានជាពេលយើងប្រើស្ករប្រភេទនេះដើម្បីស្លរស្លុក វាមិនធ្លាក់ទៅកកនៅបាតឆ្នាំងទេ ហើយធ្វើឲ្យម្ហូបមានរសជាតិផ្អែមស្មើគ្នា។ ស្ករប្រភេទនេះ គេច្រើនយកវាមកប្រើជាមួយបង្អែម ឬដាក់ចូលក្នុងភេសជ្ជៈ។
៣- ស្ករម្សៅម៉ត់
ស្ករម្សៅម៉ត់នេះ គេផលិតឡើង ពីស្ករមានគ្រាប់តូចៗ ហើយបន្ទាប់ពីកិនឲ្យម៉ត់ និងរលោងរួចមក យើងយកស្ករនេះ មករោយយកគ្រាប់ធំៗចេញម្ដងទៀត។ ប៉ុន្តែមិនមែនស្ករម៉ត់ទាំងអស់ សុទ្ធតែដូចគ្នានោះទេ គេបែងចែកភាពម៉ត់របស់វាចេញជាបីកម្រិត។ ស្ករម៉ត់ជាងគេ គេស្គាល់ថា ជាស្ករម៉ត់ក្នុងកម្រិតទីបី យើងអាចរកទិញបាននៅតាមផ្សារទំនើប។ ដោយសារតែស្ករប្រភេទនេះម៉ត់ខ្លាំង និងស្រាល ដូចនេះ គេយកមកបៀក ឬរោយលើនំ ហើយភាគច្រើន គេយកប្រភេទស្ករម៉ត់ទាំងអស់ ទៅប្រើដើម្បីដុតនំ ឬធ្វើនំខេក។
៤- ស្ករពណ៌ត្នោត (ពណ៌ស្រាល និងក្រមៅខ្លាំង)
ភាគច្រើននៃស្ករប្រភេទនេះ គឺយកចេញពីស្ករបានរម្ងាស់ និងកូររួច ដែលអាចមានរសជាតិខុសពីស្ករផ្សេងទៀត។ ស្ករត្នោតពណ៌ក្រមៅខ្លាំង គឺផ្អែមកាន់តែខ្លាំង ចំណែកស្ករមានពណ៌ស្រាលវិញ គេច្រើនយកប្រើសម្រាប់បន្ថែមរសជាតិអាហារ ឬយកមកបៀកលើនំជាដើម។ តែផ្ទុយមកវិញ ស្ករត្នោតពណ៌ក្រមៅខ្លាំង ល្អសម្រាប់ប្រើដុតនំម្សៅ ឬបំពងសាច់ និងផ្ដល់រសជាតិឈ្ងុយឆ្ងាញ់ដល់ម្ហូបជាច្រើនប្រភេទទៀត។
៥- ស្កររាវ
ស្ករសាក់ក្រូស (Sucrose) ឬស្ករប្រភេទរាវ គឺផលិតឡើងពីការកិនគ្រាប់ស្ករតូចៗ។ មុនពេលយកវាមកប្រើ ត្រូវដាក់វាឲ្យរលាយក្នុងទឹកជាមុនសិន ហើយស្ករប្រភេទទឹក សក្តិសមបំផុតសម្រាប់ប្រើជាមួយស្រាក្រឡុក ភេសជ្ជៈធ្វើដោយខ្លួនឯង ឬប្រភេទគ្រឿងផឹកជាច្រើនផ្សេងទៀត។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]