ភ្នំពេញ ; រឿង ស្នាមស្នេហ៍សមុទ្ររាម ជំនាន់ទី២ ដែលជាស្នាដៃដឹកនាំរឿងចុងក្រោយរបស់កវីអ្នកនិពន្ធជើងចាស់ អ្នកស្រី ពាន់ភួងបុប្ផា បាននិងកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ប្រជាជនខ្មែរគ្រប់មជ្ឈដ្ឋាន ជាពិសេស គឺអ្នកដែលធ្លាប់បានគាំទ្រខ្សែសាច់រឿងនេះ កាលពីជាង១០ឆ្នាំមុនផ្ទាល់តែម្តង។

យ៉ាងណាមិញនៅក្នុងការថតភាគបន្តជំនាន់ទី២ របស់រឿងនេះផ្ទាល់ផងដែរនោះក៏មានការចូលរួមពីសំណាក់តារាសម្តែងប្រុស គឺលោក ខាត់វ៉ៃហាំង ដែលជាតារាប្រុសម្នាក់ដែលមានសមត្ថភាព និងភាពស្រស់សង្ហា និងកញ្ញា សំណាង អេលីណា បវរកញ្ញាឯកចក្រវាលកម្ពុជាប្រចាំឆ្នាំ២០១៩ផងដែរ។ ជាក់ស្តែងនៅក្នុងការថតរឿង «ស្នាមស្នេហ៍សមុទ្ររាម» ជំនាន់ទី២ នេះក៏ជាការចូលរួមសម្តែងជាលើកដំបូងរបស់កញ្ញា សំណាងអេលីណា​ និងជាស្នាដៃផលិតរឿងចុងក្រោយរបស់អ្នកស្រី ពាន់ភួង បុប្ផា នៅក្នុងវិស័យភាពយន្តផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរកត់សម្គាល់ផងដែរថា រឿងស្នាមស្នេហ៍សមុទ្ររាម ជំនាន់ទី២នេះ និងចាក់បញ្ចាំងនាពេលឆាប់ៗខាងមុខនេះ អមដោយចំណីអារម្មណ៍ប្លែក លាយឡំនិងភាពកម្សត់របស់តួអង្គនៅក្នុងដំណើររឿងផ្ទាល់តែម្តង។

ចង់ដឹងថាដំណើរការនៃការថតរឿងស្នាមស្នេហ៍សមុទ្ររាម កំពុងតែដំណើរការដល់ណាហើយ ខាងក្រោមនេះជារូបភាពខ្លះៗដែលតួអង្គឯកទាំងពីរកំពុងស្តាប់ការណែនាំ:

លោក ខាត់វ៉ៃហាំង និងកញ្ញា សំណាងអេលីណា
លោក ខាត់វ៉ៃហាំង និងកញ្ញា សំណាងអេលីណា
អ្នកស្រី ពាន់ភួងបុប្ផា ក្នុងកំឡុងពេលថត
លោក ខាត់វ៉ៃហាំង និងកញ្ញា សំណាងអេលីណា
លោក ខាត់វ៉ៃហាំង និងកញ្ញា សំណាងអេលីណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខាត់ វ៉ៃហាំង