កូននៅតូច ប្រព័ន្ធការពាររាងកាយនៅខ្សោយ អាចប្រឈមនឹងការវាយលុយពីពពួកបាក់តេរី វីរុស ឬមេរោគផ្សេងៗ ទៅជាឈឺនេះ ឈឺនោះ។ ពេលកូនឈឺ ចៀសមិនរួចពីការប្រើថ្នាំទេ តែដើម្បីឲ្យកូនឆាប់ជាពីជំងឺ ហើយមិនប៉ះពាល់សុខភាពទៅថ្ងៃក្រោយ ឱសថការី គីម កាណែល បានផ្តល់តិចនិកខ្លះៗក្នុងផ្តល់ថ្នាំឲ្យកូនខាងក្រោមនេះ។
១. ត្រូវលេបថ្នាំតាមវេជ្ជបញ្ជា
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សថ្នាំមួយចំនួនដូចជា ថ្នាំបញ្ចុះកម្តៅ ថ្នាំវីតាមីន ម៉ាក់ប៉ាអាចទិញតាមឱសថស្ថានមកឲ្យកូនញ៉ាំដោយមិនចាំបាច់មានវេជ្ជបញ្ជានោះទេ គ្រាន់តែធ្វើតាមណែនាំ និងផ្តល់ទៅតាមកម្រិតថ្នាំដែលមានការណែនាំក្នុងប្រអប់ ឬសំបកថ្នាំប៉ុណ្ណោះ។ ប៉ុន្តែចំពោះការប្រើថ្នាំផ្សេងទៀត ចាំបាច់ត្រូវតែមានវេជ្ជបញ្ជាត្រឹមត្រូវ ជាពិសេសពពួកថ្នាំផ្សះ ដែលម៉ាក់ប៉ាអាចផ្តល់ឲ្យកូនបាន ទៅតាមកម្រិតដែលគ្រូពេទ្យណែនាំ។
២. កុំបញ្ឈប់ផ្តល់ថ្នាំឲ្យកូន ទោះអាការៈធូរស្បើយ
រាល់ថ្នាំដែលចេញវេជ្ជបញ្ជាដោយគ្រូពេទ្យ ត្រូវប្រើឲ្យគ្រប់តាមចំនួន និងរយៈពេលដែលគ្រូពេទ្យកំណត់។ ប៉ុន្តែក្រោយពេលអាការៈកូនធូរស្បើយពីជំងឺហើយ គួបផ្សំនឹងក្មេងមិនចង់ញ៉ាំថ្នាំផង ម៉ាក់ប៉ាមួយចំនួនតែងតែបញ្ឈប់ការផ្តល់ថ្នាំឲ្យកូន។ “ឧទាហរណ៍ចំពោះថ្នាំផ្សះដែល ពេទ្យបានចេញវេជ្ជបញ្ជាឲ្យអាអូនលេបថ្នាំ៥ថ្ងៃ តែពេលលេបបាន៣ថ្ងៃ អាការៈជំងឺក៏បាត់ អ៊ីចឹងគាត់ឲ្យកូនឈប់លេបថ្នាំហ្នឹង ដោយគិតថា កូនជាហើយ មិនចាំបាច់លេបថ្នាំបន្តទៀតទេ”។ ការគិតបែបនេះមិនត្រឹមត្រូវទេ ព្រោះរយៈពេល ២-៣ដំបូង គឺមិនគ្រប់គ្រាន់ឡើយក្នុងការសម្លាប់មេរោគបង្កជំងឺឲ្យអស់ ហើយមេរោគដែលនៅសំងំ អាចនឹងនៅរស់ហើយនៅពេលខាងមុខវានឹងអាចស៊ាំជាមួយថ្នាំផ្សះ ដូចនេះហើយ ទាល់តែប្រើថ្នាំគ្រប់ចំនួនទៅតាមវេជ្ជបញ្ជា ទើបអាចធានាក្នុងសម្លាប់មេរោគបាន។
៣. ត្រូវបញ្ចុកកូនម្តងទៀត បើក្អួតលើសពី៥០%
បន្ទាប់ពីញ៉ាំថ្នាំរួច កូនក្អួតភ្លាមៗក្នុងបរិមាណច្រើន មានន័យថាបញ្ចុកថ្នាំប៉ុន្មានទៅ កូនក្អួតមកវិញទាំងអស់ ឬក៏ក្អួតលើសពី៥០%ឡើងទៅ ម៉ាក់ប៉ាត្រូវតែបញ្ចុកថ្នាំកូនឡើងវិញ ទៅតាមកម្រិតនៃការប្រើប្រាស់ថ្នាំក្នុងវេជ្ជបញ្ជា ។ ហេតុអីត្រូវបញ្ចុកថ្នាំកូនឡើងវិញទាំងអស់? នេះក៏ដោយសារតែការក្អួតមកវិញភ្លាម ជាតិថ្នាំមិនបានជ្រាបចូលក្នុងខ្លួនកូននោះទេ ដូចនេះកម្រិតព្យាបាលរបស់ថ្នាំគឺមិនគ្រប់គ្រាន់ឡើយ។ ផ្ទុយទៅវិញ បើលេបថ្នាំរួច កូនក្អួតភ្លាម តែក្អួតក្នុងបរិមានតិចតួច ក៏ម៉ាក់ប៉ាមិនបាច់បញ្ចុកថ្នាំកូនឡើងវិញទេ ហើយគួរប្រើថ្នាំតាមពេលវេលាដែលគ្រូពេទ្យកំណត់បន្តទៀត។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]