កម្ពុជា៖ ដូចប្រិយមិត្តហ្វេនៗច្បាស់ជាបានស្គាល់រួចមកហើយ តារាសម្តែងជួរមុខដ៏មានប្រជាប្រិយភាព អ្នកនាង​ ម៉ាក សែនសូនីតា ដែល ជាទូទៅមហាជនគ្រប់ស្រទាប់ស្គាល់អ្នកនាង តាមរយៈឈ្មោះហៅខ្លី នោះគឺ អ្នកនាង តូតា

រលឹកដល់ប្រវត្តិ អ្នកនាង ម៉ាក សែនសូនីតា គឺជាតារាដ៏ឆ្នើមមួយរូបដែលបានកសាងកេរ្តិ៍ឈ្មោះ និង ស្នាដៃជាច្រើនគួរជាទីមោទនៈ។ បច្ចុប្បន្ននេះ អ្នកនាងបានចាប់ដៃគ្នាចូលរឿងមង្គលការកសាងអនាគត​ជាមួយលោក ប៉ុល វិបូ ក្នុងឆ្នាំ២០២០ ។  គួរបញ្ជាក់ផងដែរ អ្នកនាង តូតា បានសម្រាលបានកូនប្រុសមួយដែលមានអាយុ ៤ខែហើយមកដល់ពេលនេះដែលជាចំណងដៃអាពាហ៍ពិពាហ៍របស់់អ្នកទាំងពីរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងស្រាប់ ថ្មីៗនេះ គេសង្កេតឃើញនូវរូបភាពជាច្រើនសន្លឹកបែបស្វីតរបស់ អ្នកនាង ម៉ាក សែនសូនីតា ដែលបានបង្ហោះនៅលើបណ្តាញសង្គម Facebook និង Instagram ​ ជាមួយកូនប្រុស និង ស្វាមី ដែលពោរទៅដោយក្តីសុខសុភមង្គល ប្រកបដោយស្នាមញញឹមយ៉ាងសប្បាយរីករាយ មើលទៅល្អូកល្អើនជាមួយគ្នាយកតែមែនទែនតែម្តង។

ដោយឡែក អ្វីដែលធ្វើឱ្យហ្វេនៗគួរឱ្យកត់សម្គាល់នោះ គឺ អ្នកនាង បានបង្ហោះនូវរូបភាពជាមួយគ្រួសារជាទីស្រលាញ់ ជាពិសេសគឺ កូនប្រុសរបស់អ្នកនាង តែម្តង ដែលបានធ្វើឱ្យប្រិយមិត្តហ្វេនៗ អ្នកគាំទ្រលាន់មាត់សរសើរអ្នកនាងគ្រប់គ្នាៗ និង ពិសេសជាងទៅនោះ ធ្វើឱ្យហ្វេនៗកាន់តែច្រណែន និង ក្នក់ក្នាញ់ចំពោះកូនរបស់អ្នកនាងផ្ទាល់ ដែលមើលទៅខ្យូតតែម្តង។

យ៉ាងណាមិញ នេះសបញ្ជាក់ឱ្យឃើញនូវភាពល្អូកល្អើនផ្អែមល្ហែម និង សុភមង្គលពិតៗ ដែលធ្វើឱ្យប្រិយមិត្តអ្នកគាំទ្ររំភើប និង អបអរសាទរជំនួសអ្នកនាង និង គ្រួសារ ហើយក៏អាចយកជាគំរូពីគ្រួសារដែលពោរពេញដោយក្តីសុខមួយនេះផងដែរ។

សូមទស្សនារូបភាពខាងក្រោម៖

អ្នកនាង ម៉ាក សែនសូនីតា ជាមួយកូនប្រុស
អ្នកនាង ម៉ាក សែនសូនីតា ជាមួយស្វាមី
អ្នកនាង ម៉ាក សែនសូនីតា ជាមួយកូនប្រុស
អ្នកនាង ម៉ាក សែនសូនីតា ជាមួយកូនប្រុស
អ្នកនាង ម៉ាក សែនសូនីតា ជាមួយកូនប្រុស
អ្នកនាង ម៉ាក សែនសូនីតា ជាមួយកូនប្រុស
អ្នកមា៉ក សែនសូនីតា ជាមួយគ្រួសារ
អ្នកនាង ម៉ាក សែនសូនីតា ជាមួយកូនប្រុស
អ្នកនាង ម៉ាក សែនសូនីតា ជាមួយកូនប្រុស
អ្នកនាង ម៉ាក សែនសូនីតា ជាមួយស្វាមី
អ្នកនាង ម៉ាក សែនសូនីតា ជាមួយកូនប្រុស
អ្នកនាង ម៉ាក សែនសូនីតា និង​ ស្វាមី
អ្នកនាង ម៉ាក សែនសូនីតា​
អ្នកម៉ាក សូនីតា​ និង គ្រួសារ
អ្នកនាង ម៉ាក សែនសូនីតា និង​ ស្វាមី
អ្នកនាង ម៉ាក សែនសូនីតា និង​ ស្វាមី
អ្នកនាង ម៉ាក សែនសូនីតា និង​ ស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ាក សែនសូនីតា