កម្ពុជា៖ ប្រសិនរលឹកដល់ពិធីការិនីដ៏ឆ្នើម មានឈ្មោះបោះសម្លេងក្នុងប្រទេសកម្ពុជា គ្រប់គ្នាប្រាកដជាស្គាល់រួចមក កញ្ញា គង់ វង្សយ៉ាទី បានទាំងសម្រស់ បានទាំងសមត្ថភាព និង បទពិសោធន៍ដ៏ប៉ិនប្រសព្វក្នុងនាមជាសិល្បករមួយរូប។
ជាពិធិការិនីដ៏លេចធ្លោប្រចាំស្ថានីយ៍ទូរទស្សន៍ CTN កញ្ញា គង់ វង្សយ៉ាទី ត្រូវបានគេសង្កេតឃើញថា រាល់ការតុបតែងលេងម៉ូដសម្លៀកបំពាក់មើលទៅគួរជាទីទាក់ទាញ និង មិនរលងប្រពៃណីទំនៀមទម្លាប់ជាតិក្នុងនាមជាកូនខ្មែរ។ ចំណុចដែលគួរឱ្យចាប់អារម្មណ៍ចំពោះ កញ្ញាជានិច្ចកាលតែងតែស្លៀកពាក់បែបស្រគត់ស្រគុំ មិនលេងខ្លួនហួសហេតុ ស្លៀកពាក់លេចលើក្រោមពេកនោះឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទោះបីជាសព្វថ្ងៃ មានតារាជាច្រើនដែលចង់បានភាពល្បីលឿន បាននាំគ្នាតុបតែងខ្លូនសិចស៊ីហួសប្រមាណ ដែលមានមហាជនមួយចំនួនក៏លាន់មាត់រិះគន់ ចំពោះការស្លៀកពាក់ដែលប្រាសចាកពីទំនៀមទម្លាប់ប្រពៃណីខ្មែរយើងនោះដែរ។
ដោយឡែក កញ្ញា គង់ វង្សយ៉ាទី គេតែងសង្កេតឃើញការស្លៀកពាក់របស់នាង ក្នុងឱកាសពិធីពិសេសណាមួយ គឺថា កញ្ញាមិនដែលលេងស្ទីល តុបតែងខ្លូនដែលនាំឱ្យមានការរិះគន់ ឬ ការមិនពេញចិត្តពីភ្នែកមហាជននោះឡើយ។
យ៉ាងណាមិញ នេះស្តែងបញ្ជាក់ឱ្យឃើញថា កញ្ញាពិតជាបានរក្សានូវកេរ្តិ៍ដំណែល ទំនៀមទម្លាប់ប្រពៃណី ដែលដូនតាខ្មែរបានបន្សល់មកបានយ៉ាងខ្ជាប់ខ្ជួនក្នុងការស្លៀកពាក់បែបស្រគត់ស្រគុំ សមរម្យក្នុងនាម កញ្ញាជានារីខ្មែរមួយរូប ដើម្បីជួយលើកស្ទួយវប្បធម៌ទំនៀមទំលាប់ប្រពៃណីខ្មែរផងនោះ។ មួយវិញទៀត កញ្ញាក៏ជាគំរូមួយដ៏ល្អក្នុងក្រសែភ្នែកមហាជនតែម្តង មើលទៅពិតជាគួរឱ្យសរសើរ និង គួរឱ្យស្រលាញ់ដល់ហើយ៕
សូមទស្សនារូបភាពខាងក្រោម៖



















បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]