ភ្នំពេញ៖ ជឿជាក់ថា ប្រាកដជាស្គាល់រួចមកហើយពីពិធីការិនីដ៏ឆ្នើម មានឈ្មោះបោះសម្លេងក្នុងប្រទេសកម្ពុជា គ្រប់គ្នាប្រាកដជាដឹងច្បាស់គឺ កញ្ញា គង់ វង្សយ៉ាទី បានទាំងសម្រស់ បានទាំងសមត្ថភាព និង បទពិសោធន៍ដ៏ប៉ិនប្រសព្វក្នុងនាមជាសិល្បករមួយរូប។
តួយ៉ាង ជាពិធិការិនីដ៏លេចធ្លោប្រចាំស្ថានីយ៍ទូរទស្សន៍ CTN កញ្ញា គង់ វង្សយ៉ាទី ត្រូវបានគេសង្កេតឃើញថា រាល់ការតុបតែងលេងម៉ូដសម្លៀកបំពាក់មើលទៅគួរជាទីទាក់ទាញនិង មិនរលងប្រពៃណីទំនៀមទម្លាប់របស់ខ្មែរនោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង យ៉ាទី ថ្មីៗនេះបានធ្វើឲ្យមហាជន មានការកោតសរសើរ ចំពោះស្ទាយ៍តុបតែងខ្លួនរបស់នាង នៅក្នុងការគ្រងឈុតប្រពៃណីបុរាណមួយឈុតនេះជាខ្លាំង ដែលឈុតនេះដែរបានរំលេចនូវលក្ខណៈបែបខ្មែរមានអមគ្រឿងអលង្ការស្រោបខ្លួន យ៉ាងស្រស់ស្អាតស្រទន់មានមន្តស្នេហ៍ អមដោយការផាត់មុខបែបធម្មជាតិស្រាលៗទៀតនោះ ធ្វើឲ្យកាន់តែមានភាពស្រស់ស្អាតបែបនារីខ្មែរគួរឲ្យចង់គយគន់៕
សូមទស្សនារូបភាពខាងក្រោម៖






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]