ភ្នំពេញ៖ កាលពីថ្មីៗនេះ នៅលើបណ្តាញសង្គម ហ្វេសប៊ុកជាផ្លូវការ របស់ ពិធីការិនីកំពុងមានឈ្មោះបោះសម្លេង កញ្ញា Jimmy Meng  បានបង្ហោះចែករំលែក ទៅកាន់អ្នកគាំទ្រ ដែលតារាស្រីរូបនេះបានទិញខុនដូមួយកន្លែង​នៅតំបន់មាត់ទន្លេ។

តួយ៉ាងពិធីការិនីចេះច្រើនភាសារូបនេះ បានបង្ហោះរូបភាពគំរូ ម៉ូតខុនដូមួយនេះ មើលទៅតូចសមល្មមក៏ពិតមែន តែការរចនា ដេគ័រពិតជាស្រស់ស្អាត ប្រណីតតែម្ដង ជាមួយមានបន្ទប់នៅជាន់ឡៅតឿ ពិតជាគួរឲ្យចង់រស់នៅ។ អ្វីដែលពិសេសនោះ យោងទៅតាមរូបភាព ដែលរូបនាងបានបង្ហោះ ខុនដូមួយនេះ មានតម្លៃទៅ​ដល់ជាង ១២ ម៉ឺនដុល្លារឯណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយពីឃើញបែបនេះ បណ្តាអ្នកគាំទ្រជាច្រើនក៏បាននាំគ្នាចូលរួមអបអរដល់ពិធីការិនី ពូកែវោយាស័ព្ទរូបនេះ ជាមួយសមទ្ធិផលថ្មី ដែលយើងសង្កេតឃើញថា ពីមួយថ្ងៃ ទៅមួយថ្ងៃ តារាស្រីរូបនេះ កាន់តែមានភាពល្បីល្បាញ និងកាន់តែកាក់កបក្នុងអាជីពសិល្បៈដូច្នេះដែរ៕

សូមទស្សនារូបខាងក្រោម៖

Jimmy Meng
Jimmy Meng
វិក័យប័ត្រតម្លៃខុនដូមួយនេះ

ទស្សនារូបខុនដូ របស់ជីមមី ក្នុងlink នេះបាន៖ https://www.facebook.com/jimmy.pnn/posts/2756615881320366

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

Jimmy meng