ភ្នំពេញ៖ វ៉ាង ស្រីណូ ជាតារាសម្តែងជើងចាស់ដែលមានឈ្មោះបោះសម្លេងខ្លាំង កាលពីប៉ុន្មានពេលកន្លងទៅតាមរយៈ ខ្សែរភាពយន្តនិង វីដេអូបទចម្រៀងជាច្រើន ដែលធ្វើឲ្យប្រជាប្រិយភាពរបស់អ្នកនាង មានភាពថយចុះបន្តិចក៏ពិតមែន ប៉ុន្តែមានប្រជាជនច្រើន នាំតែចងចាំអំពីភាពល្បីរបស់តារាម្នាក់នេះផងដែរ។

ជាការពិតណាស់ ក្រោយពីទទួលបានភាពជោគជ័យទៅលើការងារជាតួកុន តារាស្រីរូបនេះក៏បានឃ្លាតឆ្ងាយពីវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំ​មកហើយ ដោយអ្នកនាងងាកមកចាប់យកអាជីពជាអ្នកជំនួញដោយលក់គ្រឿងសម្អាងវិញម្តង ដោយសង្កេតឃើញថាមានការគាំទ្រខ្លាំងពីសំណាក់បងប្អូនជនរួមជាតិ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ក្រឡេកមើលទោះបីជាពេលនេះ វ៉ាង ស្រីណូ មានភាពមម៉ាញឹកខ្លាំងក្នុងការរកសុីនិង ថែមទៀតសម្រាកពីសិល្បៈនិង​​ មានអាយុរាងជ្រេបន្តិចមែនក្តី ក៏ប៉ុន្តែមិនមែនមានន័យថា អ្នកនាងធ្លាក់សម្រស់ឬ ឡើងទម្ងន់អ្វីឡើយ ដោយយើងអាចឃើញសង្កេតឃើញច្បាស់ៗថា ថារូបរាងនៅតែតូចច្រឡឺង សាច់វិញសដូចសំឡី ទម្រង់មុខរាងពងក្រពើ ដោយគ្មានឆ្គងចំណុចណាឡើយ។

ក្រោយពីបានឃើញដូច្នេះរួចមក អ្នកគាំទ្រក៏មានការភ្ញាក់ផ្អើលខ្លាំង ដែលយូរឆ្នាំកន្លងហើយប៉ុន្តែសម្រស់តារាម្នាក់ហាក់ដូចជាមិនមានអ្វីត្រូវប្រែប្រួលសោះ អាចនិយាយបានថាស្អាតដូចពេលកន្លងទៅតែម្តង៕

សូមចូលទស្សនារូបភាពខាងក្រោម៖

វ៉ាង ស្រីណូ
វ៉ាង ស្រីណូ
វ៉ាង ស្រីណូ
វ៉ាង ស្រីណូ
វ៉ាង ស្រីណូ
វ៉ាង ស្រីណូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វ៉ាង ស្រីណូ