ភ្នំពេញ៖ បច្ចុប្បន្ននេះ បើសង្កេតមកមើលពីជីវិតឯកជនរបស់ពិធីការនីដ៏ឆ្នើម អ្នកនាង កែវ ចាន់និមល ជាមួយនិងគ្រួសារ យើងឃើញថាប្ដីប្រពន្ធមួយគូនេះ កំពុងតែសាងភាពផ្អែមល្ហែមជាមួយគ្នា ពីមួយថ្ងៃទៅមួយថ្ងៃ យ៉ាងមានក្ដីសុខ និងធ្វើឲ្យហ្វេនៗលាន់មាត់សរសើរជាញឹកញាប់សឹងគ្រប់គ្នា។
ជាក់ស្ដែងថ្មីៗនេះ កែវ ចាន់និមល ទើបតែបានបង្ហោះរូបថតជុំគ្នាជាច្រើនសន្លឹក នៅលើបណ្ដាញសង្គម ជាមួយស្វាមី និងកូនស្រីរបស់នាង ក្នុងដំណើរកម្សាន្ត នៅឯឆ្នេរសមុទ្រពោរពេញដោយភាពរីករាយខ្លាំងតែម្ដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយក្នុងនោះ កែវ ចាន់និមល ព្រមទាំងស្វាមីនិងកូន បានបង្ហាញកាយវិការ បញ្ចេញស្នាមញញឹមពោរពេញដោយក្ដីស្រលាញ់ បង្កើតអនុស្សាវរីយ៍ល្អៗ ឲ្យគ្នាទៅវិញទៅមកយ៉ាងស្និទ្ធស្នាល មើលទៅគ្រប់កាយវិការ គ្រប់សកម្មភាពរបស់ពួកគេ ពិតជាមានសុភមង្គលខ្លាំងមែនទែន។ ខណៈជីវិតប្ដីប្រពន្ធរបស់តារាស្រីរូបនេះ បានចាប់ដៃស្រលាញ់គ្នាមកជាង ១០ឆ្នាំទៅហើយក៏ពិតមែន តែយ៉ាងណាមិញ ក៏សម្ព័ន្ធភាពរបស់គេ នៅតែយ៉ាងផ្អែមល្ហែមជាមួយគ្នាដដែលគួរឲ្យសរសើរ៕
ទស្សនារូបភាពខាងក្រោម
រូបភាពពី៖ Excellent Media
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]