ភ្នំពេញ៖ តារាសម្តែង សុខ សោម៉ាវត្តី គឺជាតារាដ៏ល្បីឈ្មោះបោះសម្លេងខ្លាំងម្នាក់ ធ្លាប់បានសម្តែងភាពយន្តឬ វីដេអូបទចម្រៀងមិនតិចនោះ នៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានប្រជាជននៅក្នុងស្រុកទទួលស្គាល់នូវទេពកោស្យគ្រប់ៗគ្នា។

ជាការពិតណាស់ រហូតមកដល់បច្ចុប្បន្ន តារាមួយដួងនេះនៅតែរក្សាប្រជាប្រិយភាពដដែល ទោះបីជាមិនសូវឃើញមុខនៅតាមភាពយន្តថ្មីៗនិង វីដេអូចម្រៀងផ្សេងក៏ពិតមែនក្តី ហើយអ្វីដែលសំខាន់នោះគឺ អ្នកនាងនៅតែរក្សាភាពក្មេងជាងវ័យបានយ៉ាងល្អតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ប្រហែលជាមួយម៉ោងមុននេះ សុខ សោម៉ាវត្តី បានបង្ហោះរូបភាពពីរសន្លឹកទៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលបង្ហាញរូបរាងដ៏ស្អាតខ្លាំងគួរឲ្យក្នាញ់និង សាច់សខ្ចី គួបផ្សំជាមួយ រ៉ូបមួយឈុត ដែលមើលទៅពិតជាមានលក្ខណៈសុិចសុីបន្តិចបន្តួច ប៉ុន្តែមានភាពសមរម្យ សុីវិល័យផងដែរ។

យ៉ាងណាមិញហ្វេនក៏បានចូលរួម បញ្ចេញមតិសរសើរទៅតារាម្នាក់នេះ ដែលសម្រស់នៅតែបានដដែលទោះបីជា ពេលវេលាកន្លងហួសទៅយូរយ៉ាងណាក្តី៕

សូមចូលទស្សនារូបភាពខាងក្រោម៖

សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី (រូបថ្មី)
សុខ សោម៉ាវត្តី (រូបថ្មី)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សោម៉ាវត្តី