ញ៉ាំលឿន ឬហៅបែបសាមញ្ញថា ដាក់ញាត់ៗ ញ៉ាំលេបៗ អាចថាជាទម្លាប់ពីកំណើត ឬប្រឹងញ៉ាំជែងគ្នា ពេលជុំគ្នាម្ដងៗជាមួយមិត្តភ័ក្ដិ។ យ៉ាងណាក៏ដោយ តាមន័យវេជ្ជសាស្ត្រ ការញ៉ាំលឿនដោយមិនទំពាអាហារឲ្យហ្មត់ល្អ មុនលេប នឹងនាំបញ្ហាដល់សុខភាព។ “Hello គ្រូពេទ្យ” បកស្រាយលម្អិតទាំងអស់ខាងក្រោម៖
១- ហេតុផលញ៉ាំលឿន
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទម្លាប់ញ៉ាំលឿនភាគច្រើន ដោយសារបរិស្ថានរស់នៅជុំវិញខ្លួន៖
– ទម្លាប់ញ៉ាំរហ័សតាំងពីក្មេងក្នុងគ្រួសារ
– គ្មានពេលវេលា ឬសន្សំពេល ជាពិសេសអ្នកធ្វើការ ឬរៀន
– ឬបើមិនអ៊ីចឹងទេ ដើម្បីតាមទាន់មិត្តភ័ក្ដិយើង ក្រែងលោកគេលត់អស់មុន លែងមានអីញ៉ាំទៀត។
២- បញ្ហាសុខភាពដោយសារញ៉ាំលឿន
– អាហារមិនរលាយ៖ ញ៉ាំលឿន មានន័យថា គ្នាយើងទំពាតិចបំផុត មិនបានទំពាអាហារឲ្យម៉ត់នោះទេ ពោលគឺស្ទើរតែដាក់លេបៗតែម្ដង។ បំណែកអាហារធំៗចាប់ផ្ដើមផ្ដុំគ្នា ហើយធ្វើឲ្យកកស្ទះក្នុងប្រព័ន្ធរំលាយអាហារ ដែលធ្វើឲ្យយើងហើមពោះ ហើយពោះឡើងរឹង។ ករណីធ្ងន់ធ្ងរមួយចំនួន យើងអាចឆ្អល់ចុងដង្ហើម និងពិបាកដកដង្ហើម។ បើបណ្ដោយទុកយូរមិនកែទម្លាប់ យូរៗទៅអាចនាំឲ្យមានបញ្ហារលាកក្រពះនៅថ្ងៃមុខ។
– ឡើងទម្ងន់៖ អ្នកវិទ្យាសាស្ត្របង្ហាញថា ចំណង់អាហារគ្រប់គ្រងដោយខួរក្បាល មិនមែនក្រពះនោះទេ។ ខួរក្បាលយើង ត្រូវការពេលប្រហែល ២០ នាទី ដើម្បីដំណើរការ និងបញ្ជូនសញ្ញាបញ្ជាក់ថាយើងឆ្អែត។ អ៊ីចឹងហើយទើបភាគច្រើនបន្ទាប់ពីញ៉ាំអាហារមួយឆ្អែតល្មមរួចប្រហែលជា ៣ នាទីក្រោយ អ្នកខ្លះមានអារម្មណ៍មិនទាន់ឆ្អែត និងចង់ញ៉ាំទៀត។ គ្នាយើងត្រូវចាំថា ញ៉ាំច្រើន មានន័យថា ចំនួនកាឡូរីច្រើន ហើយពេលចំនួនកាឡូរីច្រើនហួស វានឹងធ្វើឲ្យយើងធាត់។
៣- ដំណោះស្រាយ
ដើម្បីកុំឲ្យមានបញ្ហាសុខភាព គ្នាយើងដែលញ៉ាំបាយលឿនៗ គួរបន្ថយល្បឿនញ៉ាំឲ្យយឺតជាងមុន ដោយទំពាអាហារឲ្យម៉ត់សិន ចាំលេបចូលពោះ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]