ភ្នំពេញ៖ ពិធីការិនី កែវ ចាន់និមល កំពុងតែធ្វើឲ្យហ្វេន កាន់តែចាប់អារម្មណ៍ទៅលើរូបនាង ជាមួយនឹង សមត្ថភាព និង រូបសម្រស់របស់អ្នកនាង បើទោះបីជា វ័យកាន់តែជ្រជាងមុនក៏ដោយ ដែលបច្ចុប្បន្ន រូបនាង មានទីផ្សារយ៉ាងខ្លាំង មិនថា នៅក្នុងប៉ុស្តិ៍ទូរទស្សន៍ និងតាមរោងការនានានោះទេ។

ជាក់ស្តែង គេក៏តែងចំណាំ ពិធីការិនីរូបនេះ ឧស្សាហ៍ស្លៀកឈុតហូលផាមួង ដែលជាអាចនិយាយបានថា ជាសម្លៀកបំពាក់បុរាណខ្មែរយើង ភាគច្រើនគេតែងស្លៀកឈុតនេះ នៅក្នុងកម្មវិធី ឬក្នុងកម្មវិធីពេលព្រឹក នៅក្នុងពិធីអាពាហ៍ពិពាហ៍ជាដើម ដោយសារតែ នៅពេលស្លៀកឈុតដូច្នេះទៅ នឹងលើកសម្រស់ និងបង្កើនភាពថ្នៃថ្នូរ ទ្វេរដងតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះទៀតសោត មួយរយៈចុងក្រោយ ក៏មានកម្មវិធីរៀបការកាន់តែច្រើន ដូច្នេះប្រិយមិត្តខ្លះ អាចនឹងពិបាករកឈុតបុរាណប្រពៃណីខ្មែរ ស្លៀកចូលកម្មវិធីពេលព្រឹកខ្លាំងណាស់ បែបនេះហើយ ឈុតសម្លៀករបស់ អ្នកនាង កែវ ចាន់និមល អាចជួយអ្នក ក្នុងការជ្រើសរើសយកឈុតណា ដែលសាកសមនឹងអ្នក រួចអ្នកក៏អាចឲ្យជាងកាតដេរ ច្នៃទៅតាមទំហំរាងរបស់អ្នកបាន ព្រោះឈុតដែលនឹងបង្ហាញខាងក្រោម សុទ្ធតែជាឈុត ស្អាតៗ និងថ្លៃថ្នូរយ៉ាងខ្លាំង៕

តោះទៅមើលឈុតខាងក្រោមទាំងអស់គ្នា៖

កែវ ចាន់និមល
កែវ ចាន់និមល
កែវ ចាន់និមល
កែវ ចាន់និមល
កែវ ចាន់និមល
កែវ ចាន់និមល
កែវ ចាន់និមល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កែវ ចាន់និមល