ចំណេះដឹង៖ ដូចដែលគ្រប់គ្នាបានដឹងរួចមកហើយ ដំណេកគឺជាផ្នែកដ៏សំខាន់នៃការសម្រាកផ្នែករាងកាយ និង ចិត្តពីព្រោះថា រាងកាយ និង ចិត្ត មនុស្សយើងត្រូវការសម្រាកឱ្យបានគ្រប់គ្រាន់ និង ដើម្បីឱ្យមានតុល្យភាពប្រចាំថ្ងៃ បើទោះបីជាមនុស្សមួយភាគធំទទួលស្គាល់ថា ដំណេកមានភាពចាំបាច់ជាខ្លាំង ប៉ុន្តែមនុស្សមួយចំនួនក៏មិនសូវខ្វល់អំពីបញ្ហានេះដែរ។

ខាងក្រោមនេះគឺជា បម្រាមពីហានិភ័យចំពោះមនុស្សដែលទទួលដំណេកបានតិច ដែលមិនដឹងពីហានិភ័យទាំងអស់នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបដំណាង
រូបតំណាង

១. ខួរក្បាលមិនធ្វើការឆ្លើយតប

ខួរក្បាលគឺជាសរីរាង្គ ដែលដំណើរនូវមុខងារ នៃសរីរាង្គផ្សេងទៀតនៃរាងកាយមនុស្សយើង។ នេះមានន័យប្រសិនបើ ខួរក្បាលមនុស្សយើង មិនឆ្លើយតប ឬ ឆ្លើយតបយឺត វានឹងធ្វើឱ្យប៉ះពាល់ដំណើរការផ្សេងទៀតនៃសរីរាង្គដ៏ទៃ។

យោងទៅតាមការសិក្សាមួយ ពីសាកលវិទ្យាល័យ Oxford របស់ចក្រភពអង់គ្លេស បានបង្ហាញថា ការគេងតិចជាង៧ ទៅ ៨ម៉ោង អាចធ្វើឱ្យខួរក្បាលរបស់យើងផលិតនូវប្រូតេអ៊ីនដែលបំផ្លាញកោសិកាខួរក្បាល។

ហើយម៉្យាងវិញទៀត វាក៏ប៉ះពាល់ទៅប្រព័ន្ធភាពស៊ាំរបស់រាងកាយទាំងមូលផងដែរ ដែលជួយការពារភ្នាក់ងារបង្ករោគពីការបំផ្លាញកោសិកាក្នុងខ្លួន។

ដូច្នេះ ការទទួលដំណេកបានតិច ពិតជាមានផលប៉ះពាល់អវិជ្ជមានជាខ្លាំងដល់ខួរក្បាល នៅពេលខួរក្បាលបានសម្រាកតិច ការជុសជុលនៃកោសិកាថ្មីក៏តិចទៅតាមហ្នឹងដែរ ហើយជាហេតុបង្កឱ្យខួរក្បាលមានភាពស្រពិចស្រពិល បាត់បង់ការយកចិត្តទុក វិលមុខ និងខួរក្បាលមានដំណើរយឺតតែម្តង។​ ហើយកត្តានេះនាំទៅរកភាពស្ពឹកស្រពន់ក្នុងការងារ ក៏ដូចជាធ្វើការចងចាំចុះខ្សោយ។

២. មានបញ្ហាការចងចាំ

ការសិក្សាមួយពីសមាគមចិត្តសាស្ត្រអាមេរិក ហៅកាត់ថា APA បានរកឃើញថា​ មនុស្សដែលចូលគេងនៅចន្លោះម៉ោង១០ និង១១ យប់ មានផលប៉ះពល់គួរឱ្យកត់សម្គាល់ទៅលើការចងចាំ និង ការផ្តោតអារម្មណ៍។ ដោយសារតែ ខួរក្បាលមិនបានសម្រាកគ្រប់គ្រាន់ មិនបានជុសជុលខ្លួនឯងផងនោះ ធ្វើឱ្យការគិត រកហេតុផល ការដោះស្រាយបញ្ហា ការផ្តោតអារម្មណ៍ និង ការចងចាំចុះខ្សោយ។

អាចបណ្តាលឱ្យមានរោគសញ្ញានៃជំងឺ Dystopia ជាញឹកញាប់ភ្លេចច្រើន ដែលបណ្តាលមកពីការអស់កម្លាំងខួរក្បាល ឬក៏កើតជំងឺវង្វេង នាពេលអនាគតទៀតផង។

៣. អារម្មណ៍មិនមូល ឬមិនឋិតថេរ

កង្វះការដំណេក បង្កឱ្យមានការប៉ះពាល់ដល់អារម្មណ៍ និង គំនិតរបស់អ្នក ខណៈពេលដែលអ្នកកាន់តែបង្អត់ដំណេក ខួរក្បាលរបស់អ្នកកាន់តែរឹងរូស នឹងខ្វះការផ្តោតអារម្មណ៍ និង ការចងចាំខ្សោយ មានអារម្មណ៍មិនមូល ការអត់ធ្មត់ទាប ថែមទាំងពិបាកក្នុងខិតទៅរកមនុស្សដ៏ទៃ ហើយអាចបង្កឱ្យមានជំងឺ Depression ទៀតផង។ ហើយការទទួលដំណេកបានតិចក៏នាំឱ្យអ្នកមានជំងឺគេង មិនលក់រាំរ៉ៃផងដែរ ដូច្នេះការទទួលដំណេកបានគ្រប់គ្រាន់អាចជួយឱ្យមានអារម្មណ៍ល្អ និង ស្រស់ថ្លាទៀតផង និង ជួយរំញោចភាពប្រុងប្រយ័ត្នរបស់រាងកាយបានទឿតផង។

រូបតំណាង

៤. សុខភាពចុះខ្សោយ

ការទទួលដំណេកបានតិចក៏អាចប៉ះពាល់ដល់ប្រព័ន្ធភាពស៊ាំរបស់រាងកាយផងដែរ។ ពេលដែលប្រព័ន្ធភាពស៊ាំមិនមានប្រសិទ្ធិភាព វាងាយស្រួលឆ្លងជំងឺជាដើម។ អ្នកអាចប្រឈមជាមួយជំងឺគាំងបេះដូង  ជំងឺទឹកនោមផ្អែម និង ជំងឺផ្សេងទៀតផងដែរ ដោយសារតែជាតិស្ករក្នុងឈាម និង កម្រិតអាំងស៊ុយលីន កើតឡើងឆាប់រហ័ស។

តាមការសិក្សា​ និង ស្រាវជ្រាវមួយបានបង្ហាញថា ក្នុងចំណោម មនុស្ស១,២៤០ នាក់ដែលគេងតិចជាង ៦ម៉ោងមាន ៤៧ ភាគរយ ដែលមានរោគសញ្ញានៃជំងឺមហារីកពោះវៀន។

៥. ហានិភ័យនៃគ្រោះថ្នាក់

ជាទូទៅ ការទទួលដំណេកបានតិចអាចធ្វើឱ្យអស់កម្លាំងល្ហិតល្ហៃជាដើម។ ភាពងងុយគេងនៅពេលថ្ងៃជាកត្តាប្រឈមមួយផងដែរ ប្រសិនអ្នកត្រូវធ្វើការ ដូចជា ជាមួយម៉ាស៊ីន ការងារសំណង់ អាចបណ្តាលឱ្យអ្នកខ្វះការយកចិត្តទុក ឬការប្រុងប្រយ័ត្នជាដើម ពិសេសនៅពេលអ្នកបើកបរតែម្តង។​ កង្វះនៃដំណេកនឹងធ្វើឱ្យដំណើរខួរក្បាលរបស់អ្នកកាន់តែអន់ថយ៕

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]